ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៥នៅឥណ្ឌូណេស៊ី
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

យោងតាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ ខែឧសភានេះបានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមមូលបទ«ជំរុញសមិទ្ធផលនៃការអភិវឌ្ឍសុខភាពនៅអាស៊ាន Advancing theAchievement ofASEAN HealthDevelopment»។
កិច្ចប្រជុំរយៈពេល៥ថ្ងៃនេះ នឹងមានកិច្ចប្រជុំជាច្រើនរួមមាន៖
១៖កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន ២៖កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៥ ៣៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានបូកបីលើកទី៩ ៤៖កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី៨ ៥៖កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-កូរ៉េលើកទី១ និង៦៖ កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្អាម៉េរិក។
នៅក្នុងកិ្ចចប្រជុំនោះលោករដ្ឋមន្រ្តីនឹងថ្លែងបទអន្តរាគមន៍មួយចំនួនទៅតាមមូលបទនៃកិច្ចប្រជុំនីមួយៗនៃកិច្ចប្រជុំ។ កិច្ចប្រជុំក៏នឹងចេញនូវសេចក្តីថ្លែងការរួមមួយចំនួនពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំងអស់រួមជាមួយដៃគូសន្ទនាក្នុងការជំរុញលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាសកលលោកទាំងមូល ជាពិសេសជំរុញការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធគឺជាកិច្ចប្រជុំកម្រិតខ្ពស់ជាងគេក្នុងវិស័យសុខាភិបាលដែលតែងតែរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តងនៅប្រទេសជាប្រធានប្តូរវេន។ កិច្ចប្រជុំលើកទី១៥នេះ នឹងមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសមាជិកអាស៊ានទាំង១០ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ)
និងសហរដ្ឋអាម៉េរិកផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


