ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ដាក់បញ្ជាម៉ឺងម៉ាត់ទប់ស្កាត់ ឈ្មួញនាំជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តតាកែវ បានបើកកិច្ចប្រជុំ ស្តីពី វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាម តាមច្រករបៀង ចូលខេត្តតាកែវ បន្ទាប់ពីមានសេចក្តីនាំណែនាំពីលោកអភិបាលខេត្ត។

កិច្ចប្រជុំនេះដឹកនាំដោយ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងមានការចូលរួមពី លោកស្នងការរងខេត្ត លោកមេបញ្ជាការងអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត អភិបាលស្រុកជាប់ព្រំដែន និងសមត្ថកិច្ចដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។

លោក ខាន់ សុខា បានដាក់បញ្ជាដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ឱ្យបានរាល់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាមតាមច្រករបៀង ចូលក្នុងភូមិសាស្ត្រ ខេត្តតាកែវ។

លោកអភិបាលរងបានសង្កត់ធ្ងន់លើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងការិយាល័យបសុពេទ្យ ត្រូវតែចុះធ្វើការតាមដានសង្កេត ប្រសិនបើមានករណីនាំចូល សត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកផ្សេងៗ ដោយខុសច្បាប់ទៀតនោះ ត្រូវសហការជាមួយអាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធ នៅតាមបណ្តាច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេរភាគី ច្រកទ្វារតំបន់ និងច្រករបៀងផ្សេងៗ ហើយបើចាប់បានត្រូវតែសិក្សាជ្រាវឱ្យច្បាស់ថា ប្រភពមកពីណា ក្រុមហ៊ុនណា ដែលលួចនាំចូល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោក ខាន់ សុខា បានទទួលស្គាល់ថា កន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញពិតជាមានជនខិលខូចមួយចំនួនលួចនាំសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ផ្សេងៗ ពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត ចូលតាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តតាកែវប្រាកដមែន៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


