ព័ត៌មានជាតិ
សម្តេចតេជោ៖ ទោះដល់ដូសទី១០ ឬ២០ ក៏កម្ពុជា មិនយកលុយពលរដ្ឋពីការចាក់វ៉ាក់សាំង
ក្រោយពីមានការផ្តល់យោបល់ ឱ្យពិចារណាអំពីការយកថ្លៃចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបភ្លាមៗថា មិនអាចធ្វើទៅបាននោះទេ។

ដោយសម្តេចតេជោ បានថ្លែងដូច្នេះថា« បងប្អូនខ្លះគាត់ឱ្យយោបល់ខ្ញុំ ឥឡូវចាក់ដូសទី១ ទី២ មិនយកថ្លៃ ហើយចាក់ដូសទី៣ទៅ ត្រូវតែយកថ្លៃ… ខ្ញុំបានប្រាប់ទៅវិញថា អត់ទេ យកមកក៏មិនអាចក្លាយជាអ្នកមានបានដែរ»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចតេជោ បានបន្តថា បើទោះជាកម្ពុជា ទិញវ៉ាក់សាំង ឬជាជំនួយក្តី ក៏នៅតែបន្តចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ហើយក៏គ្មានការរើសអើងណាមួយដែរ ទាំងបញ្ហានយោបាយ ទាំងជាតិសាសន៍ សាសនា ទាំងតំបន់ទីក្រុង និងជនបទ ទទួលបានដូចៗគ្នា ដែលនេះជាចំណុចជោគជ័យ ក្នុងការបង្កើតភាពស៊ាំពីទីក្រុងរហូតដល់ជនបទ ជាពិសេសបង្កើតបាននូវជំនឿទុកចិត្តពីអ្នកផ្តល់ជំនួយ។
លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា« ឥឡូវសាកល្បងចាក់យកលុយមើល៍ បើមិនបង្កើតអំពើពុករលួយពេញទឹកពេញដីនៅហ្នឹង..ឧទាហរណ៍ចាក់មួយដូស ៥ដុល្លារ ឬ១០ដុល្លារ គាត់នឹងយកទៅចាក់ ២០ដុល្លារ ឬ៣០ដុល្លារ ដូច្នេះអត់ទេ សម្រាប់ខ្ញុំគឺច្បាស់កន្លែងនឹងមួយ»។

សម្តេច បានបន្ថែមថា បើទោះជាដូសទី ១០ ឬទី២០ ក៏រាជរដ្ឋាភិបាលសម្រេចថា មិនយកលុយពីពលរដ្ឋជាដាច់ខាត។ សម្តេច បានទាញចំណាប់អារម្មណ៍ថា «បើយកពីប្រជាពលរដ្ឋមក ពួកគាត់កំពុងលំបាក អត់មានលុយ មកចាក់យ៉ាងម៉េចកើត…ពេលនេះមិនមែនជាពេលវេលាត្រូវយកលុយពីប្រជាជនទេ គឺជាពេលវេលាដែលត្រូវជួយប្រជាជន»។
ក្រៅពីចាក់វ៉ាក់សាំង និងព្យាបាលពលរដ្ឋមិនយកប្រាក់ហើយ រាជរដ្ឋាភិបាល ត្រូវបញ្ចេញថវិកាប្រមាណជិត ៤០លានដុល្លារក្នុងមួយខែ ដើម្បីចិញ្ចឹមប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាកម្មករមិនមានការងារធ្វើ។
តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ កម្ពុជា បានសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរតែបាន ១០០ភាគរយហើយ នៃប្រជាជនសរុបទូទាំងប្រទេស។
សម្តេចតេជោ បានឱ្យដឹងថា កម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស និងបានប្រើប្រាស់អស់ប្រមាណ ៤២លានដូស ហើយបច្ចុប្បន្ននៅសល់ក្នុងស្តុកចំនួនជាង ៩លានដូស នឹងត្រូវបន្តចាក់ជូនពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


