ព័ត៌មានជាតិ
ផ្ទាំងថ្មកំបោរ តាមដងទន្លេមេគង្គលើ នឹងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយម
ផ្ទាំងថ្មកំបោរនៅតាមដងទន្លេមេគង្គលើ ស្ថិតនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នឹងក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីនៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើហៅកាត់ថា NTFP EP ដៃគូគាំទ្រអភិវឌ្ឍសហគមន៍បានបញ្ជាក់ថា មន្ទីរទេសចរណ៍និងអង្គការដៃគូរៀបចំផែនការអភិវឌ្ឍតំបន់ថ្មកំបោរឱ្យទៅជារមណីយដ្ឋានទេសចរណ៍សម្រាប់ដំណើរទស្សនាចររដូវប្រាំង ជាខ្សែសង្វាក់ពីតំបន់មួយទៅតំបន់មួយទៀតនៅតាមដងទន្លេមេគង្គលើ។

លោកប្រធានកម្មវិធីបានបន្តឲ្យដឹងទៀតថា សក្តានុពលធម្មជាតិមួយនេះ យើងនឹងប្រឹងប្រែងរួមគ្នារៀបចំធ្វើការអភិវឌ្ឍន៍ទៅតាមផែនការឆ្នាំ ដើម្បីអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះផង ទុកសម្រាប់ឱ្យភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនានៅរដូវប្រាំង ។ លោកថា អិន ធី អេស ភី សព្វថ្ងៃហ្នឹងកំពុងតែព្យាយាមកៀងគររកថវិកាពិសេសជាមួយម្ចាស់ជំនួយ (យូអេសអេ អាយឌី )គម្រោងថ្មីដែលហៅថា មរតកបៃតងហ្នឹង ខ្ញុំក៏បានទំនាក់ទំនងប្រសិនបើយើងបន្តគាំទ្រជួយដល់សហគមន៍ទៀតនោះ ព្រោះវាជាផ្នែកមួយជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ហើយវាស្របទៅនឹងគេហៅថា គោលបំណង របស់គម្រោងមរតកបៃតងតែម្ដង អញ្ចឹង NTFP-EP នៅតែមានមហិច្ឆតានៅក្នុងការ ស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានទទួលស្គាល់ថា នេះជាសក្តានុពលទេសចរណ៍បែបធម្មជាតិហើយអាជ្ញាធរពាក់ព័ន្ធត្រូវនាំគ្នាបង្កើនការអភិរក្ស ដើម្បីយើងរួមគ្នាបង្កើតជារមណីយដ្ឋានអេកូទេសចរណ៍សហគមន៍ក្នុងមូលដ្ឋានសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ។
លោកបន្តថា ប្រជាពលរដ្ឋយើងទាំងអស់នៅភូមិកោះហិប ត្រូវនាំគ្នាមើលថែរកុំឱ្យជនខិលខូចទៅកាប់ ឬវាយឱ្យបាក់បែកសមិទ្ធផលទាំងនេះ ដើម្បីយើងត្រូវរក្សារទុកភាពដើមរបស់វា ទើបមានតម្លៃនិងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាបានច្រើន។

លោក សៀ លី ប្រជាពលរដ្ឋរស់នៅភូមិកោះហិបបានអះអាងថា តាមការបរិយាយពីចាស់ទុំមកថា សម្បត្តិធនធានធម្មជាតិនេះមានអាយុកាលយូរលង់មកហើយ ចំណែករូបរាងទៀតសោត ពោរពេញទៅដោយភាពទាក់ទាញធ្វើឱ្យភ្ញៀវទេសចរចង់ឃើញនិងចង់ស្គាល់។

លោកបន្តថា តាមការនិយាយតៗគ្នា តំបន់នេះជាទីតាំងប្រវត្តិសាស្ត្រនៅក្នុងសម័យនគរភ្នំ ក្នុងចន្លោះឆ្នាំ៥៥០នាសតវត្យទី១ ព្រោះមានភស្តុតាង ដូចជារូបហិបថ្ម-ទីតាំងក្រោលសេះ – រូបសំណាកឆ្កែអើត និងរូបសំណាកក្រញ៉ាំជើងសត្វឥន្ទ្រីជាដើម។ល។

សូមបញ្ជាក់ថា នេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃនៅលើទឹកដីខេត្តស្ទឹងត្រែង ហើយអាជ្ញាធរនិងអង្គការដៃគូពាក់ព័ន្ធកំពុងកៀងគរធនធានមកធ្វើការអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិសហគមន៍បែបវប្បធម៌នៅរដូវប្រាំងឆ្នាំនេះ សម្រាប់បំរើដល់ការទស្សនារបស់ភ្ញៀវទេសចរ៕
អត្ថបទ៖ ងិនលីម





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


