Connect with us

ព័ត៌មានជាតិ

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

បានផុស

នៅ

ព្រះសីហនុ​ ៖ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក បូរី វង្ស​សានិ​ត​​បានឱ្យដឹងថា ក្នុង​រយៈពេល​៥ ឆ្នាំ​កន្លងទៅនេះ មន្ទីរ​សា​ធារណ​ការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ សម្រេចបាន​សមិទ្ធផល​ជាច្រើន គួរ​ជាទី​មោទនៈ ដោយ​បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​ថ្មី​ជាពិសេស​បាន​ចូលរួម​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រធាន​មន្ទីរ បានអោយដឹងថា​ ខេត្ត​ព្រះ​សីហ​នុ​គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការវិនិយោគ​យ៉ាងសំខាន់​មកលើ​ភូមិសាស្ត្រ​ខេត្ត​មួយ​នេះ តាមរយៈ​យន្តការ​គ្រប់​វិស័យ​ទាំងអស់ ។ ដូច្នេះ​ការអភិវឌ្ឍ​ផ្លូវថ្នល់ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត គឺ​សុទ្ធតែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ខេត្ត​ដ៏​មាន​សក្តានុពល​នេះ ឱ្យមាន​ភាព​លេចធ្លោ​ទាំង​នៅក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ ។​

លោក​បាន​បន្តថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ មន្ទីរ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ផែនការ​សំខាន់ៗ​ដែល​បាន​ដាក់ចេញ​ឱ្យសម្រេចបាន​តាម​ការគ្រោង​ទុក ដោយបាន​អភិវឌ្ឍន៍​ផ្លូវ​ចំនួន​៣៧​ខ្សែ​ក្នុង​ក្រុង ដែលមាន​ប្រវែង​សរុប​៨៤ គីឡូម៉ែត្រ សាងសង់​រង្វង់​មូល​ចំនួន​៣​ទីតាំង សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន​៣ ទីតាំង ដែល​ទី​តាំងទី​៣​បាននឹងកំពុង​សាងសង់ , សាងសង់​ស្ថានីយ​បូមទឹក​កង្វក់​ចំនួន​៤​កន្លែង , អភិវឌ្ឍន៍​ផ្លូវ​ចំនួន​១០​ខ្សែ​ប្រវែង​សរុប​ជិត​៦០​គីឡូម៉ែត្រ (​ផ្លូវ​១០​ខ្សែ​ក្នុង​ក្រុង​និង​ផ្លូវ​ខេត្ត​១​ខ្សែ ) ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន​៥​ខ្សែ​ប្រវែង​សរុប​ជាង ២៧​គីឡូម៉ែត្រ ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា ជាដើម។

​លោក​បញ្ជាក់​ថា « លើសពី​នេះ​យើង​មាន​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​១៦​ហិកតា ដែលជា​ស្ថានីយ​បែប​ធម្មជាតិ ហើយ​យើង​ក៏បាន​ពង្រឹងសមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​របស់​យើង​ដើម្បី​ទទួល​ច្រោះ បាន​រហូតដល់​ប្រហែលជា ៣០,០០០ ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ ដោយ​កាលពីមុន​នៅពេលដែល​យើង​មិនទាន់បាន​បន្ថែម​វា ស្ថានីយ​ច្រោះ​ទឹក​នេះ​អាច​បានត្រឹមតែ​៧,០០០ តែប៉ុណ្ណោះ គឺ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ។

យើង​ឃើញ​ហើយ​ថា ខេត្ត​ព្រះសីហនុ​មានការ​រីក​លូតលាស់​ខ្លាំង​នៅក្នុង​អំឡុងពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ។ ដូច្នេះ​ការបញ្ចេញ​ទឹក​កខ្វក់​នេះ​ក៏មាន​ច្រើន​ដែរ ។ នៅ​ខេត្ត​នេះ មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ១៦​ហិកតា​របស់​ក្រសួង​សាធារណការ ហើយនឹង​ប្រភេទ​ប្រើប្រាស់​ជាតិគីមី​របស់​គណៈកម្មកា​រ​ឆ្នេរ​ដែល​លោក​បាន​សាងសង់​រួចហើយ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ស្ថានីយ៍​ទាំងអស់នេះ​បម្រើឱ្យ​ការ​ច្រោះ​ទឹក​កខ្វក់ ដើម្បី​ធានាថា មិន​ឱ្យ​មានទឹក​កខ្វក់​ហូរ​ចូលទៅក្នុង​សមុទ្រ ហើយ​ក្រៅពីនេះទៀត យើង​មាន​ស្ថានីយ​បូមទឹក​កខ្វក់ ដោយ​ទីតាំង​ខ្លះ​យើង​ដឹង​ហើយ​ថា​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​យើង​គឺមាន​ភ្នំ ដូច្នេះ​ស្ថានីយ​យើង​មាន​កន្លែង​ខ្លះ​មិនអាច​ហូរ​ទៅតាម​ធម្មជាតិ​បាន​ត្រឹមត្រូវ​ទេ ដូច្នេះ​យើង​ត្រូវការ​មាន​ស្ថានីយ​បូម ជាក់ស្ដែង​យើង​មាន​ស្ថានីយ​បូម​៨​ទីតាំង ដែល​បម្រើ​ការឱ្យ​ការបូមទឹក​កខ្វក់ ដើម្បី​ឆ្ពោះ ទៅ​អាង​១៦​ហិកតា ឬក៏​ឆ្ពោះ ទៅ​ស្ថានីយ​បូម​ទឹក​កខ្វក់​ដែល​យើង​បានរៀបចំ​»​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមទៀត​ថា ចំពោះ​គម្រោង​ថ្នាក់ ក្រោម​ជាតិ ក៏​សម្រេចបាន​គម្រោង​សាងសង់​និង​ជួស ជុល​ផ្លូវ​ចំនួន​៤៤​ខ្សែ ដែលមាន​ប្រវែង​សរុប​៤៣​គីឡូ ម៉ែត្រ ដែល​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង និង​ជា​ផ្លូវ DBST ផងដែរ ដែល​សមិទ្ធ ផល​ទាំងអស់នេះ កើតចេញពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ចូលរួមចំណែក​កាន់​បន្ថយ​ភាពក្រីក្រ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​ទាក់ទាញ ជាពិសេស​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព នាពេល​អនាគត៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

កាណាដា ពិចារណាលែងអនុវត្តការស្នើសុំបញ្ចប់ជីវិតពីអ្នកជំងឺផ្លូវចិត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាសម្ដែង ស្រីម៉ុច ថ្វីត្បិតមមាញឹកការងារ តែរូបសម្រស់នៅតែស្រស់ស្អាត

ព័ត៌មានជាតិ២១ នាទី មុន

សម្ដេចនាយករដ្ឋមន្ត្រី៖ ដោយសារតម្លៃស្រូវថ្លៃ​ ជាហេតុនាំឱ្យកសិករសម្រុកធ្វើស្រូវប្រាំងលើសផែន ការ

ព័ត៌មានជាតិ២១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត ចង់ឃើញអ្នកជំនួញបង្វែរមកទិញសាច់ក្នុងស្រុក ហើយរៀបចំការបង្កកតាមបច្ចេកទេសវិញ  

ព័ត៌មានជាតិ២៥ នាទី មុន

អាជ្ញាធរគ្រឿងញៀន៖ យុវសិស្សអាចក្លាយជាអាជ្ញាធរដ៏ស័ក្តិសិទ្ធិប្រចាំគ្រួសារ បើទទួលបានព័ត៌មានពិតពីបញ្ហាគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម