ព័ត៌មានជាតិ
ក្រសួងប្រកាសបិទរដូវនេសាទទូទាំងប្រទេសរយៈពេល៤ ខែ ចាប់ពីថ្ងៃទី ១ មិថុនា
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា ការបិទរដូវនេសាទនៅទូទាំងប្រទេសនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះតទៅដែលមានរយៈពេល៤ខែឆ្នាំដើម្បីការពារត្រីមេពូជនៅរដូវពងកូន។

ថ្លែងនៅក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព នៃការបំពេញភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិប្រចាំការនៅទីបញ្ជាការកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃបឹងទន្លេសាប ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបកាលពីពេលថ្មីៗនេះលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមិថុនាដល់ខែកញ្ញាគឺមានរយៈពេល ៤ ខែដែលជារដូវបិទការនេសាទ ព្រោះជាពេលវេលាដែលមច្ឆា ជាតិពងកូន។ ដូច្នេះ រាល់ការធ្វើអាជីវកម្មនេសាទដោយប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទគឺមិនត្រូវអនុញ្ញាតឡើយ។

ប៉ុន្តែយ៉ាងណាក៏ដោយលោក រដ្ឋលេខាធិការបានបន្តថាបើទោះបីជាក្នុងរដូវបិទនេសាទនេះមិនអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍នេសាទសម្រាប់អ្នកធ្វើអាជីវកម្មក៏ពិតមែនក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលប្រកប របរនេសាទជាលក្ខណៈគ្រួសារមិនត្រូវបានហាមឃាត់ឡើយក្នុងករណីដែលពួកគាត់ប្រើប្រាស់ឧបករណ៍តាមការកំណត់របស់ក្រសួងកសិកម្មដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លប សាច់មងមានក្រឡា១ហ៊ុនកន្លះឡើងទៅ។
ជាមួយគ្នានេះលោករដ្ឋលេខាធិការបានណែនាំដល់មន្ត្រីជលផល ត្រូវសហការគ្នាលើកផ្លាកសញ្ញាដាក់នៅតាមទីសាធារណៈ និងទីប្រជុំជនដោយរាយឈ្មោះឧបករណ៍នេសាទដែលអាចប្រើបាន និងមិនអាចប្រើបានក្នុងរដូវបិទការនេសាទដើម្បីឱ្យប្រជានេសាទបានយល់ដឹងកាន់តែច្បាស់ចៀសវាងការប្រព្រឹត្តបទល្មើសក្នុងរដូវបិទនេសាទនេះ។

លោករដ្ឋលេខាធិការបានសម្ដែងនូវក្តីមោទន ភាពផងដែរ គឺចាប់តាំងពីពេលដែលប្រមុខរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបមានរយៈពេល១ខែកន្លងមកនេះករណីបទល្មើសនេសាទមានការថយចុះជាលំដាប់ ពោលគឺមានតែ ១១ករណីប៉ុណ្ណោះ។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងការបិទរដូវនេសាទនេះដែរខេត្តស្ទឹងត្រែងបានប្រកាសបិទមុនគេដោយបានបិទតាំងពីថ្ងៃទី០១ឧសភារហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


