ព័ត៌មានជាតិ
ស្រ្តីម្នាក់ប្រាប់មូលហេតុ សុខចិត្តធ្វើផ្ទះមុនសង់បង្គន់
យូរឆ្នាំមកហើយដែលអ្នកមីង មុត ហាន់ ពលរដ្ឋរស់នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី គ្មានបង្គន់ប្រើប្រាស់ដូចគេ ដោយសារពុំយល់ពីអនាម័យ ទើបសុខចិត្តធ្វើផ្ទះមុនសង់បង្គន់។
ស្រ្តីវ័យ ៧២ ឆ្នាំបានរំលឹកឲ្យដឹងថា តាំងពីជំនាន់ឪពុកម្តាយ តែងនាំគ្នាដើរទៅបន្ទោរបង់នៅតាមវាលស្រែ គុម្ពោធព្រៃ ឬជីកដីកប់ជាដើមពុំសូវគិតគូរពីអនាម័យទេ ទើបចេះតែឧស្សាហ៍ឈឺ។

ស្រ្តីដែលមានកូន ៤ នាក់ ដែល ៣ មានប្ដីប្រពន្ធការបែកផ្ទះអស់ នៅសល់តែកូនស្រីក្រមុំម្នាក់រស់នៅជាមួយក៏បារម្ភពីកូនស្រីខ្លាចយប់ព្រលប់ទៅបត់ដៃបត់ជើងជួបមនុស្សអាក្រក់ធ្វើបាប តែពេលនេះលែងភ័យបារម្ភដូចមុនទៀតហើយ។

ជាមួយស្នាមញញឹម ស្រ្តីរូបនេះប្រាប់ថា ឥលូវខុសគ្នាឆ្ងាយណាស់ ដោយសារមានការជួយជ្រោមជ្រែងពីអាជ្ញាធរអប្សរាបានជួយធ្វើបង្គន់ មានតម្លៃជាង ៣០០ ដុល្លារ និងអណ្តូងទឹក 1 រួមទាំងធុងទឹកចម្រោះ ទឹកស្អាតមួយទៀត ដែលឧបត្ថម្ភដោយអង្គការ plan គឺលែងពិបាកដូចមុនទៀតហើយ។

អង្គុយជិតលួចញញឹមញញែមតិចៗ កូនស្រីរបស់ស្រ្តីរូបនេះក៏ឲ្យដឹងដែរថា ពេលនេះនាងសប្បាយចិត្តលែងភិតភ័យដូចមុនទៀត ព្រោះមានបង្គន់មួយនៅក្បែរផ្ទះគឺលែងពិបាក ទៅបត់ជើងតាមវាលស្រែ ឬ ព្រៃឆ្ងាយពីផ្ទះ ខ្លាចមានមនុស្សអាក្រក់ចាប់ ឬសត្វធាតុផ្សេងៗខាំឬទិច ដូចជា ពស់ ក្អែប ជាដើម។
មេឃុំរុនតាឯកបានបញ្ជាក់ថា គ្រួសារស្រ្តីមុតហាន់បានរួចផុតពីការអត់បង្គន់ មកមានបង្គន់ប្រើ ក្រោមការចូលរួមគាំទ្រឧបត្ថម្ភពីសប្បុរសជន។ ការមានបង្គន់អនាម័យប្រើប្រាស់បានសមរម្យ នឹងធ្វើឲ្យគ្រួសារមួយនេះលែងលំបាកដើរបត់ដៃបត់ជើង ពាលវាលពាសកាលដូចមុនទៀត៕
អត្ថបទ៖ រុងរឿង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


