ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត ទទួលសម្ភារៈបរិក្ខារសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារកពីរដ្ឋាភិបាលអូស្ត្រាលី
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការ Sight For All បានផ្តល់សម្ភារៈបរិក្ខារសម្រាប់សេវាសុខភាពភ្នែកកុមារ និងទារក ដែលមានតម្លៃជាង៧ម៉ឺនដុល្លារអូស្ត្រាលីប្រគល់ជូនដល់មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី កន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការជួយនៅក្នុងកម្មវិធីជាតិសុខភាពភ្នែក នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ SIGHT FOR ALL ដែលបានរួមចំណែក ជួយអភិវឌ្ឍន៍សេវាព្យាបាលចក្ខុរោគ នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩មក រួមទាំងមន្ទីរពេទ្យកាល់ម៉ែតផងដែរ។ លោករំពឹងយ៉ាងមុតមាំថា អង្គការនានារបស់អូស្ត្រាលី នឹងបន្តជួយដល់កម្ពុជាជាបន្តទៀត ជាពិសេសក្នុងការថែទាំសុខភាពភ្នែករបស់កុមារ និងទារក។

ជាមួយគ្នានោះដែរលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថាជំនួយនាពេលនេះ ពិតជាមានអត្ថប្រយោជន៍ និងមិនអាចកាត់ថ្លៃបាន នេះជាជួយទាំងសម្ភារៈ និងការបណ្តុះបណ្តាល ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី និងអង្គការ Sight For All។
លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលអូស្ត្រាលី និងអង្គការ នឹងបន្តជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀត តាមរយៈការបណ្តុះបណ្តាល ដែលមន្ទីរពេទ្យ នឹងបញ្ជូនវេជ្ជបណ្ឌិតឯកទេស ទៅសិក្សាយកបទពិសោធន៍បន្ថែមទៀត ពីប្រទេសអូស្ត្រាលី សម្រាប់បម្រើផលប្រយោជន៍សុខភាពភ្នែក ជូនដល់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញក្តីរីករាយ និងមោទនភាព ដែលបានឃើញការរីកលូតលាស់ នៃផ្នែកចក្ខុរោគប្រចាំមន្ទីរពេទ្យ ថ្វីត្បិតតែនេះ ជាជំហ៊ានដំបូង នៃការបង្កើតជាមជ្ឈមណ្ឌលព្យាបាលឯកទេសភ្នែកជាន់ខ្ពស់ (Sub-specialize eye clinic) ក៏ពិតមែន មន្ទីរពេទ្យមានមហិច្ឆតា ចង់បង្កើតជាពហុជំនាញឯកទេសភ្នែកជាន់ខ្ពស់ផ្សេងៗទៀត ដូចជា៖ ឯកទេសព្យាបាលកញ្ចក់ភ្នែក និងវះកាត់កែកំហុសកំណុំរូបភាព (Cornea and refractive surgery) ឯកទេសព្យាបាល និងវះកាត់បាតភ្នែក (Vitreo-retina) ឯកទេសព្យាបាល និងវះកាត់ដុំសាច់ និងកែបញ្ហាត្របកភ្នែក (Oculo-plastic and reconstruction) និង ឯកទេសជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)ដែលជាឯកទេសតម្រូវការបន្ដបន្ទាប់។

លោក ឈាង រ៉ា រំលឹកថា អង្គការ Sight For All បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ ជាមួយមន្ទីរពេទ្យកាល់ម៉ែត ក្នុងឆ្នាំ២០២០ ដើម្បីជួយបណ្តុះបណ្ដាលធនធានមនុស្ស និងផ្តល់ជំនួយជាសម្ភារៈចាំបាច់នានា សម្រាប់គាំទ្រដល់សេវាចក្ខុរោគ នៅមន្ទីរពេទ្យបន្ថែមទៀត ហើយសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ Sight For All នឹងបន្តជួយគាំទ្រ ទាំងការបណ្តុះបណ្តាល និងការផ្ទេរនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ ដល់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យលំដាប់ចុងក្រោយគេនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការសេវាសុខភាពភ្នែក របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងយុគសម័យឌីជីថលទំនើបនេះ៕
អត្ថបទ៖ រស្មី




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ