ព័ត៌មានជាតិ
អាជ្ញាធរកំពុងធ្វើផែនទីគោលកាត់ដីបឹងទន្លេសាបប្រគល់ជូនពលរដ្ឋ
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែឧសភា ២០២២នេះថា ក្រុមការងាររបស់លោក កំពុងធ្វើផែនទីកែសម្រួលផ្ទៃដីនៅបឹងទន្លេសាបប្រគល់ជូនពលរដ្ឋ ឱ្យស្របតាមមតិថ្នាក់ដឹកនាំ ដោយមិនទាន់បូកសរុបទំហំផ្ទៃដីនៅឡើយទេ។

លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ថ្នាក់ដឹកនាំឱ្យធ្វើតាមជំហានៗ ហើយក្រុមការងារខេត្តកំពុងតែពិនិត្យមើលជារួម និងដោយឡែក ព្រោះនៅតាមក្រុង ស្រុក ទីតាំងភូមិសាស្ត្រខុសៗគ្នា ភូមិសាស្ត្រខ្លះនៅតំបន់លិចទឹកយើងមិនទាន់កែសម្រួលឱ្យបានច្រើនទេ តាមភូមិលំនៅឋាន ដោយរង់ចាំមើលការសម្រេចពីថ្នាក់ដឹកនាំ។

លោក ស៊ុន សុវណ្ណារិទ្ធិបានឱ្យដឹងទៀតថា “ពិសេសតំបន់២ មកតំបន់១ ចំណែកតំបន់៣ យើងយកផ្នែកខ្លះសិន ព្រោះតំបន់៣ គឺជាតំបន់ដែលមានការសម្រេចតឹងតែង។ យើងកំពុងតែពិនិត្យមើលជំហានទី ១ មើលភូមិប្រជាពលរដ្ឋណាដែលគាត់តាំងទីលំនៅយូរហើយ ដូចជាសំរោងសែន គាត់តាំងនៅរាប់រយឆ្នាំ”។
នៅថ្ងៃទី ២៧ ខែឧសភា ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ សិក្សាកែសម្រួលផ្ទៃដីបឹងទន្លេសាប និងកាត់ដីជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរឆ្នាំតាមរូបមន្តស្បែកខ្លា។

ព្រំប្រទល់តំបន់ដែលសម្រេចកែតម្រូវរួចហើយ គឺមានខេត្តកំពង់ធំ សម្រួលផ្ទៃដីចំនួន១០០១៤ហិកតា ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១នៅបឹងទន្លេសាប ជូនពលរដ្ឋ៩ ១៤៤គ្រួសារ និងកែសម្រួលផ្ទៃដី៦ ៣៦៥ហិកតា ស្មើនឹង២ ០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលក្នុងតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៧៤៩គ្រួសារ។
នៅខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃ៥៨ហិកតា១៦អា ពីតំបន់៣ បញ្ចូលមកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន២២គ្រួសារ និងខេត្តពោធិ៍សាត់ សម្រួលផ្ទៃដីចំនួន៣ ៤៤៨ ពីតំបន់៣ មកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១ ៦៥៨គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅមានការពិនិត្យកែសម្រួលបន្តទៀត ដោយផ្អែកលើគោលការណ៍ថ្លឹងថ្លែងលើការអភិរក្ស និងកត្តាប្រវត្តិសាស្ត្រ ដោយប្រគល់ភារកិច្ចនេះដល់ថ្នាក់ខេត្ត ស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធធ្វើការលើរឿងនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


