Connect with us

ព័ត៌មានជាតិ

លោកស្រី បាន ស្រីមុំ ផ្ត​ល់​ទឹក​ស្អាត​ ​ដល់​កងទ័ព​ឈរជើង​លើ​ភ្នំ​កំពូល​បី​​

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សៀ សុខុម អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ប៉ៃលិន​ បាន​ដឹកនាំ​ក្រុមការងារ​ស​.​ស​.​យ​.​ក​ខេត្ត នាំ​នូវ​ទឹក​ស្អាត​ចំនួន​៣​រថយន្ត ជា​អំណោយ​របស់​លោកស្រី បាន ស្រី​មុំ​ ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត ទៅ​ចែ​កជូន​​កងទ័ព ក្នុង​កងពល​៥២​ ឈរជើង​លើ​ភ្នំ​កំពូល​បី ស្ថិត​ក្នុង​ភូមិ​អូ​រអិល​ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​កំពុង​ជួប​កា​រខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​ក្នុង​អង្គភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀ សុខុម អនុប្រធាន​ស​.​ស​.​យ​.​ក​ ខេត្តប៉ៃលិន បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើរ សួរ​សុខ​ទុក ពី​សំណាក់​លោក​ស្រី បាន​ ស្រី​មុំ ប្រធាន ​ស​.​ស​.​យ​.​ក ​ខេត្ត ដោយ​លោកស្រី តែង​​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​​កងទ័ព​ ហើយ​មានតែ​​កងទ័ព​នេះ​ទេ ដែល​ហ៊ាន​លះបង់​នូវ​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​កា​រពារ​ជាតិ សាសនា​ព្រះមហាក្សត្រ និង​ប្រជាជន​យើង​ផ​ងដែរ​។

លោក​អនុប្រ​ធាន​ ស​.​ស​.​យ​.​ក ខេត្ត បាន​ប​ន្តថា​៖ ទោះបីជា​ទឹក​ដែល​យ​កមក​ផ្ត​ល់នាពេលនេះ មាន​ភាព​តិចតួច​ក្តី ប៉ុន្តែ​វា​អាច​ដោះស្រាយ​បញ្ហា ក្នុង​អង្គភាព​​បាន​មួយ​គ្រា​ដែរ​។ ​លោក​ក៍​បាន​បញ្ជា​ក់ដែរថា​៖ ការ​ផ្តល់​ជូន​ទឹកដល់​អង្គភាព​នា​ពេលនេះ​ ដោយសារ​មានការ​ស្នើរ​សុំ​ពី​អង្គភាព និង​បញ្ហា​ជា​ក់ស្តែង គឺ​តំបន់​នេះ ជា​ដី​ភ្នំ​ ចំណែក​អ​ណ្តូ​ង​ទឹក​ស្នប់​មាន​ជាតិ​កំបោរ​ច្រើន និង​បរិ​មា​ណទឹក​តិចតួច​ ដោយ​ប្រើ​ប្រាស់​មិន​គ្រប់គ្រាន់​ទេ។ ​

​នៅ​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​ចំនួន៣​រថយន្ត​នេះ​ដែរ តំណាង​នាយទាហាន​កងពល​៥២ បាន​ថ្លែង​អំណរគុណ​ដល់​លោកស្រី​ បាន ស្រី​មុំ ប្រធាន​ ស​.​ស​.​យ​.​ក​ ខេត្ត ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​ដោះ​ស្រាយ​នូវ​ទុ​ក្ខលំបាក​នានា ដល់​​កងទ័ព​ និង​​ប្រជាពលរដ្ឋ ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម