ព័ត៌មានជាតិ
សម្ដេចតេជោហ៊ុន សែន ៖ ត្រូវទទួលស្គាល់ថា កុមារគឺជាអ្នកបន្តវេនក្នុងការជួយស្ដារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងបែបនេះ នៅក្នុងសារលិខិតចូលរួមអបអរសាទរខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

នៅក្នុងសារលិខិតសម្តេចតេជោហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជាមិនបានប្រារព្ធមិទ្ទិញអបអរសាទររយៈពេល៣ឆ្នាំជាប់គ្នាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដែលបំភ្លេចថ្ងៃជាប្រវត្តិសាស្ត្រនេះដែរ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្ដេចបានសម្ដែងនៅមនោសញ្ជេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខរបស់កុមារទាំងអស់នៅទូទាំងប្រទេសអស់ពីដួងចិត្ត។
បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងមានឆន្ទៈមោះមុត ប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងបានលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសត្រូវទទួលស្គាល់ថា “កុមារ គឺជាអ្នកដែលត្រូវបន្តវេនក្នុងការជួយស្ដារ កសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា”។ សម្តេចថា “សូមកុំអស់សង្ឃឹម ប្រទេសកម្ពុជាយើងកំពុងត្រូវការមនុស្ស ដែលមានធនធាន រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ និងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព”។
សម្តេចតេជោមានប្រសាសន៏ទៀតថា ក្នុងនាមជាសមាជិកភាព ជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ កម្ពុជាយើងបានបោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ។

សម្ដេចតេជោហ៊ុន សែន បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង និងផ្ដល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តពង្រឹងយន្តការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៍សង្គម ដោយធានាឲ្យមានសមភាពរវាងកុមារា និងកុមារី បង្កើតឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


