ព័ត៌មានជាតិ
គ.ជ.ប បង្ហាញពីសភាពការណ៍ទូទៅថ្ងៃទី១១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងថ្ងៃទី ១១នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។

នៅខេត្តព្រៃវែង គណបក្សភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន៣ ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជាហែក្បួនចំនួន១ ឃុំ គណបក្សហ៊្វុនស៊ិនប៉ិចហែក្បួនចំនួន ៣ ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជាហែក្បួន១ ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យហែក្បួនចំនួន ១ ឃុំ គណបក្សប្រជាជនកម្ពុជាចំនួន ១១៦ ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន៨ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន៧ ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិចំនួន៥ ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន៤ ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន១ ឃុំ។

ដោយឡែក នៅខេត្តឧត្ដរមានជ័យ គណបក្សភ្លើងទៀន បានហែក្បួនចំនួន ២ ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។

ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី១១នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


