ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញវ៉ាក់សាំងជាង១០៤ លានដូសបន្ថែមទៀត សម្រាប់តម្រូវការរយៈពេល៣ឆ្នាំ
មានប្រសាសន៍តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា យើងបានសម្រេចចុះហត្ថលេខា ដើម្បីបញ្ជា ទិញវ៉ាក់សាំងចំនួន១០៤ ៨៧៣ ១៥៧ ដូសបន្ថែមទៀត សម្រាប់តម្រូវការរយៈ ពេល៣ ឆ្នាំទៀត គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
បើតាមតាមសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២-២០២៣ យើងក៏នៅបន្តប្រើប្រាស់វ៉ាក់សាំង ដែលមានស្តុកនៅក្នុងឃ្លាំង តាមរយៈនៃការទិញ និងជំនួយ ។ សម្តេចឲ្យដឹងថា យើងក៏នៅសល់ វ៉ាក់សាំង ដែលមិនទាន់ដឹកមកដល់កម្ពុជា ដែលទទួលបានពីសាធារណរដ្ឋប្រជាមានិតចិនចំនួន១៥លានដូស, ពីសហរដ្ឋអាមេរិកជាង៥ លានដូស, ពីប្រទេសអូស្ត្រាលី (សម្រាប់ចាក់កូនក្មេង) ចំនួន៥០ ម៉ឺនដូស ដូច្នេះចំនួនជាង២០ លានដូស បូកសរុបជាមួយវ៉ាក់សាំងដែលនៅសល់ក្នុងឃ្លាំងជាង៩ លានដូស យើងមានលទ្ធភាពប្រើប្រាស់នៅឆ្នាំ២០២២-២០២៣ ដោយមិនខ្វះនោះឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ដោយសារតែជំងឺកូវីដ១៩ មិនទាន់រលត់ពីពិភពលោក យើងមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវត្រៀមចំពោះហេតុការណ៍អាក្រក់ណាមួយ ដូច្នេះហើយទើបរាជរដ្ឋាភិបាលត្រូវការបញ្ជាទិញបន្ថែម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វ៉ាក់សាំងការពារជីវិតប្រជាជន ដែលជាសិទ្ធិជាមូលដ្ឋានរស់រានមានជីវិត ហើយបន្ទាប់ពីនោះ ទើបត្រូវដំណើរការសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលយើងនឹងត្រូវអនុវត្ត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕
ដោយ ៖ កោះកែវ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


