ព័ត៌មានជាតិ
អាល្លឺម៉ង់ សន្យានឹងជួយអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
លោក គ្រីស្ទៀន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា អាល្លឺម៉ង់នឹងជួយអភិរក្សលើសម្បតិ្តបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងផ្នែករូបី និងអរូបី ឱ្យបានល្អប្រសើរថែមទៀត។

ការសន្យានេះបានធ្វើឡើងក្នុងឱកាសដែលលោក គ្រីស្ទៀន បឺហ្គឺ បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោក គ្រីស្ទៀន បឺហ្គឺ បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីថា គ្រប់សកម្មភាពលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងអាល្លឺម៉ង់ គឺមានលក្ខណៈល្អប្រសើរ ហើយអាល្លឺម៉ង់បានចូលរួមសហការ ក្នុងការអភិវឌ្ឍ និងអភិរក្សលើវិស័យវប្បធម៌របស់កម្ពុជទាំងផ្នែករូបី និងអរូបីដោយអាល្លឺម៉ង់ គឺជាសមាជិកមួយនៃសហគមន៍អឺរ៉ុបដែលមានកិច្ចការជាច្រើនដែលស្ថិតក្នុងក្របខ័ណ្ឌសហគមន៍អឺរ៉ុប ហើយអាល្លឺម៉ង់ មានសក្តានុពល និងកម្លាំងច្រើន។

លោក គ្រីស្ទៀន បឺហ្គឺ បានបន្តថា ចំណែកកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនេះវិញ គឺអាល្លឺម៉ង់ សន្យាថា រាល់កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ទាំងអស់ ទាំងលក្ខណៈតូច និងធំ គឺនៅតែបន្តជំរុញឱ្យមានការរីកចម្រើន រួមទាំងបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី។

ជាការឆ្លើយតប លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណជូនសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលតាំងពីដើមរៀងមកតែងតែជួយដល់កម្ពុជា ក្នុងការលើកស្ទួយកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ដូចជាជួយអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ នៅខេត្តសៀមរាប ដោយអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួសជុលអភិរក្សប្រាសាទនានាក្នុងតំបន់អង្គរ ជួយអភិរក្សនូវឯកសារផ្សេងៗនៅសារមនី្ទរទួលស្លែង និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


