ព័ត៌មានជាតិ
សម្ពន្ធយុវជនស្រលាញ់សន្តិភាពថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង
សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបញ្ជូនអ្នកសង្កេតការណ៍ទូទាំងប្រទេសចំនួន ២,៦២៤រូប ទៅសង្កេតការណ៍តាមបណ្តាការិយាល័យនានា នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ។

បើតាមសម្ពន្ធយុវជនស្រលាញ់សន្តិភាព អំឡុងពេលបោះឆ្នោត សម្ពន្ធយុវជនស្រលាញ់សន្តិភាព មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានសង្កេតឃើញស្មារតីសុទិដ្ឋិនិយម ការចូលរួមចំណែក និងទំនួលខុសត្រូវលើកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះ ជោគវាសនារបស់ប្រទេសជាតិ ជាពិសេសក្នុងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមការកើនឡើងនៃការចូលរួមបញ្ចេញឆន្ទៈជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

សម្ពន្ធយុវជនស្រលាញ់សន្តិភាព ក៏បានកត់សម្គាល់និងសូមវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ឆន្ទៈរបស់មន្ត្រីតាមការិយាល័យបោះឆ្នោតបានខិតខំជួយសម្របសម្រួល ដោយប្រុងប្រយ័ត្ន និងបាន ជួយដោះស្រាយបញ្ហាដោយយកចិត្តទុកដាក់បំផុតស្របតាមច្បាប់ លិខិតបទដ្ឋាននានា ជាពិសេសបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ចំពោះភាពមិនប្រក្រតីនានាដែលកើតឡើង។
ចំណែកដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ក៏ដូចជាភ្នាក់ងារសារព័ត៌មាន ។ ចំណុចនេះបានឆ្លុះ បញ្ចាំងអំពីតម្លាភាព និងការបើកចំហនៃដំណើរការរាប់សន្លឹកឆ្នោត។

ជារួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង។ សម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមចូលរួមអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល បានធានាការប្រព្រឹត្តទៅនៃការបោះឆ្នោតនៅកម្ពុជាដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងបានបង្កើតទំនុកចិត្តជាបន្ត បន្ទាប់ដល់ប្រជាពលរដ្ឋខ្មែរ និងធ្វើឱ្យមានភាពជឿជាក់លើគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ចំពោះដំណើរការប្រជាធិបតេយ្យនៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


