ព័ត៌មានជាតិ
ត្រឹម៣ខែ កម្ពុជា បញ្ជូនពលករ និងកម្មសិក្សាការី ៨៥០០នាក់ ទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុន
រយៈពេល៣ខែ ចាប់ពីខែមីនា ដល់ខែឧសភា ដើមឆ្នាំ២០២២នេះ កម្ពុជា បានបញ្ជូនពលករជំនាញ និងកម្មសិក្សាការីប្រមាណ៨៥០០នាក់ ទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុន។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា នេះថា កម្ពុជាទើបចាប់ផ្តើមបញ្ជួនពលករជំនាញ និងកម្មសិក្សារីទៅធ្វើការនៅប្រទេសជប៉ុននៅខែមីនា ឆ្នាំ២០២២នេះទេ
ដោយសារប្រទេសជប៉ុនបានបិទព្រំដែនដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល៣ខែនេះ យើងបានបញ្ជួនពលករ និងកម្មសិក្សាការីទៅប្រទេសជប៉ុនបានប្រមាណ៨៥០០នាក់ ហើយចាប់ពីពេលនេះទៅ យើងអាចបញ្ជួនពលករ និងកម្មសិក្សាការីទៅជប៉ុនបានទៀងទាត់ឡើងវិញហើយ ដោយក្នុង១ខែៗ អាចបញ្ជួនពី ៣០០០ ទៅ៤០០០នាក់។
លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុនភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានមិនច្រើនទេ ដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅក្នុងប្រទេសដែលមានហានិភ័យទាបកម្រិតលេខ១ ពោលគឺប្រទេសដែលមានឆ្លងជំងឺកូវីដតិចតួច ឬមិនមានឆ្លង ហើយក៏មិនកំណត់ប្រភេទវ៉ាក់សាំងដែរទោះពលករចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាហ្សេនេកា ភីហ្វាយហ្សឺ ក៏អាចចូលទៅក្នុងប្រទេសជប៉ុនបានដែរ។

លោក អន ប៊ុនហាក់ បានបញ្ជាល់ថា ឥឡូវនេះអាចថាមានប្រមាណ៩០ភាគទៅរកប្រក្រតីភាពធម្មតាឡើងវិញដូចមុនសម័យកូវីដ១៩ គ្រាន់តែជប៉ុនទាមទារឱ្យពលករធ្វើតេស្តរកជំងឺកូវីដ-១៩រយៈពេល៧២ម៉ោង តាមម៉ាស៊ីន PCR
ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន២សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមាន
ច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥,០០០នាក់ នៅម៉ាឡេស៊ីមាន២៣,០២៧នាក់ នៅជប៉ុនមាន១១,៤៥៣នាក់ នៅសិង្ហបុរីមាន៨២១ នាក់ នៅចិនហុងកុង មាន២០២នាក់ និងអារ៉ាប៊ីសាអូឌីត
៤៣នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


