ព័ត៌មានជាតិ
គ.ជ.ប នឹងទទួលសម្ភារ ឯកសារ ដែលបម្រើឲ្យការបោះឆ្នោតពីគ្រប់រាជធានី-ខេត្ត រយៈពេល ៥ ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទទួលសម្ភារ និងឯកសារដែលបម្រើឲ្យកិច្ចប្រតិបត្តិការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងដឹកបញ្ជូនមកពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធខប) ទាំង ២៥ រយៈពេល ៥ ថ្ងៃ គឺចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង៩ និង០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប និងនៅឃ្លាំង គ.ជ.ប (បរិវេណក្រុមហ៊ុនគ្រីនឌូដ ផ្លូវជាតិលេខ ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ)។

ជាមួយគ្នានេះ គ.ជ.ប ក៏បានជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសង្កេតមើលដំណើរការប្រគល់-ទទួល សម្ភារ និងឯកសារបោះឆ្នោតនេះផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ហើយក្រោយពីបញ្ចប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលផ្សងៗ សន្លឹក ឆ្នោត ឯកសារ និងសម្ភារសម្រាប់បម្រើឲ្យការបោះឆ្នោតនោះ ត្រូវបានដឹកជញ្ជូនពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មកកាន់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


