Connect with us

ព័ត៌មានជាតិ

អត្រាទទួលវ៉ាក់សាំងជំងឺកូវីដ១៩​ ដូសទី៥​របស់មន្រ្តីជួរមុខខេត្តកោះកុង នៅតែផុលផុស

បានផុស

នៅ

ចំនួនអត្រាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកោះកុង នៅតែមានសកម្មភាពចូលរួមផុលផុសដដែល ក្រោមហេតុផលវ៉ាក់សាំងជាអាវក្រោះដ៏រឹងមាំ ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីស្ថានភាពជំងឺនេះធូរស្រាលច្រើនលើសលុបក៏ដោយ។

ដូចតាមការគ្រោងទុក នៅថ្ងៃទី៩ ខែមិថុនា នេះជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ដល់ក្រុមមន្រ្តីជួរមុខ និងសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកោះកុង ដែលធ្វើឡើងនៅតាមមណ្ឌលចំនួន៤កន្លែងផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហម រដ្ឋា ជាប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យប្រតិបត្តិការក្រុងខេមរភូមិន្ទ និងលោក ហៀង បុណ្ណា ជាអនុមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកោះកុង ឱ្យដឹងស្រដៀងគ្នានារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២​ថា ពួកគាត់គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើរូបខ្លួនដែលជាមន្រ្តីជួរមុខហើយងាយនឹងឆ្លងជំងឺកូវីដ១៩នេះ។

ក្រុមមន្រ្តីជំនាញទាំង២រូបខាងលើបញ្ជាក់ទៀតថា មានតែថ្នាំវ៉ាក់សាំងទេដែលធ្វើឱ្យសិរីរាង្គកាយមានភាពរឹងមាំសុាំនឹងជំងឺកូវីដ១៩បានរហូតមកដល់សព្វថ្ងៃនេះ បើគ្មានវ៉ាក់សាំងតាមរយៈការយកចិត្តទុក និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ម្ល៉េះប្រទេសកម្ពុជាមិនទៅជាយ៉ាងណា ព្រោះតែបញ្ហារីករាលជំងឺកូវីដ។
ទាំងលោក រដ្ឋា និងលោក បុណ្ណា សម្តែងនូវក្តីអរគុណយ៉ាងជ្រោលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តផ្តល់អាទិភាពដល់រូបពួកគាត់ ក៏ដូចជាមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទៅ បានទទួលចាក់វ៉ាក់សាំងដូសទី៥នេះ។ ទន្ទឹមនេះ មន្រ្តីជួរមុខ អំពាវនាវដល់មន្រ្តីពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ យុវជន សូមមកបន្តចូលរួមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទាំងអស់គ្នាតាមគោលការណ៍ស្ម័គ្រចិត្ត ជៀសវាងព្រឹត្តការណ៍ ២០ កុម្ភៈ ត្រឡប់មកវិញ។

យោងតាមរបាយការណ៍លទ្ធផលចាក់វ៉ាកសាំងរបស់រដ្ឋបាលខេត្តកោះកុង គិតចាប់តាំពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ មានយុវជន និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងដូសទី៤សរុបប្រមាណ១មឺុន១ពាន់៣៣៦នាក់ ក្នុងនោះស្រ្តី៥.១៤១នាក់។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៥ នៅខេត្តកោះកុង ធ្វើឡើងនៅមណ្ឌលចំនួន៤ ពោលគឺនៅក្រុងខេមរភូមិន្ទ នៅមណ្ឌលសុខភាពស្មាច់មានជ័យ និងមណ្ឌលសុខភាពស្ទឹងវែង។ ដោយឡែកនៅស្រុកស្រែអំបិល មាននៅមណ្ឌលសុខភាពបឹងព្រាវ និងមណ្ឌលសុខភាពស្រែអំបិល៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម