ព័ត៌មានជាតិ
អាជ្ញាធររាជធានី អញ្ជើញប្តីប្រពន្ធ ដែលត្រឡប់មកពីថៃ ទៅធ្វើចត្តាឡីស័ក ក្រោយពីគេចវេះ
អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិសែនជ័យ បានអញ្ជើញបុរសនិងស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍ ក្រោយពី២នាក់ប្តីប្រពន្ធ១គូរនេះ បានត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។

ក្រុមការងារបានចុះអនុវត្តការងារនេះ កាលពីល្ងាចថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានថា មានបុរសខាងលើនេះ បានត្រឡប់មកពីប្រទេសថៃ មកដល់ផ្ទះនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនបានអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័ក ឲ្យបានត្រឹមត្រូវនោះ ព្រមទាំងទទួលបាន ការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញ លោក គង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បីរកមេរោគកូវីត-១៩ ជៀសវាងការចម្លងមកក្នុងសហគមន៍។

លោកអភិបាលរងបានបន្តទៀតថា មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពី ក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវនោះ អាជ្ញាធរ និង មន្ត្រីជំនាញរបស់យើងតែងតែមកអញ្ជើញគាត់ឲ្យទៅធ្វើចត្តាឡីស័ក ជាច្រើនលើក តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យទាំងមូល ក៏ដូចជានៅរាជធានីភ្នំពេញ មេត្តាផ្តល់ព័ត៌មានទៅអាជ្ញាធរ សង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេស ហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុងភូមិរបស់យើង ឬ ហៅទៅកាន់លេខ១១៥។ ធ្វើយ៉ាងនេះ យើងអាចចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ មកក្នុងសហគមន៍របស់យើងតទៅទៀត។

សូមបញ្ជាក់ថា លោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ទើបក្រុមការងារ អញ្ជើញពួកគាត់ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជំវិញ ផ្ទះលោករ៉ៃយ៉ានេះ ផងដែរ។


បងប្អូនប្រជាពលរដ្ឋដែលរស់ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានសម្ដែងនូវក្តីត្រេកអរឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ លើការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះ កំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជាកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


