ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ដូសទី៥ ចំនួន ៧៦ កន្លែង
ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បាន និងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ សម្រាប់ក្រុមគោលដៅ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែង ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រុមគ្រូពេទ្យខេត្តបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាជនពិសេសអ្នកមានអាយុ ៦០ ឆ្នាំឡើង មានអទិភាពមុនគេ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចរាល់ ហើយមានគម្លាតយ៉ាងតិច ៣ ខែឡើង តាមគោលការណ៍ស្ម័គ្រចិត្ត។

លោក អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ការចាក់វ៉ាក់សាំង Pfizer បង្ការ ជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញនេះ នឹងត្រូវចាក់តាមពេលវេលា និងទីកន្លែងដែលបានកំណត់ គឺពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០ ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែងទូទាំង ក្រុង ស្រុក ទាំង៩ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ រហូតដល់ដូសទី៥ ជាដូសជំរុញ។ លោកអភិបាលខេត្ត វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផលល្អឥតខ្ចោះនៃផែនការ។

លើសពីនេះទៅទៀត លោក អ៊ុំ រាត្រី បានអំពាវនាវដល់រដ្ឋបាលខេត្ត បន្តជំរុញអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការកាតព្វកិច្ចខ្ជាប់ខ្ជួន៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


