Connect with us

ព័ត៌មានជាតិ

ប៉ង​យូរហើយ ! ពិធី​ការិនី កែវ ចាន់​និមល ទើប​ស្រេច​បំណង​ធំ​មួយ​នេះ​ក្នុង​ថ្ងៃ​ខួបកំណើត​

បានផុស

នៅ

ភ្នំពេញ ៖ អ្នកនាង ចាន់ កែវ និមល គឺជា ពិធីការិនី ឆ្នើម​មួយរូប​ប្រចាំ​ទូរទស្សន៍​ក្នុងស្រុក​និង ក្ដោប​ក្ដាប់ តំណែ​ង​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន​ជាហេតុ ធ្វើ​ឲ្យ​ប្រជា​ប្រិយ​ភាព​របស់​នាង​កាន់តែ លេចធ្លោ ឡើង ពីមួយ​ថ្ងៃ ទៅមួយថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេលដែល​ប្រជាប្រិយភាព​កំពុង​លេចធ្លោ​នេះ​ដែរ ​តារា​សម្ដែង​និង​ជា​ពិ​ធី​ការិនី​ល្បីឈ្មោះ ចាន់ កែវ​និមល ក៏បាន​បង្ហាញ​រូបថត​នាង​រួម​ទាំង​ក្រុមគ្រួសារ​ដែល​ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​យ៉ាង​ស្រស់​ស្អាត​ក្នុង​ថ្ងៃ​ខួបកំណើត​ដែល​ទទួល​បានការ​សរសើរ​និង​គាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ។

តួយ៉ាង​បង្ហោះ ភ្ជាប់ ជាមួយ កម្រង រូបថត ជាច្រើន ស ន្លឹ​ក កែវ ចាន់ និមល ក៏បាន រៀបរាប់ សារ​រំភើប​ដូច្នេះ ថា​« ថ្ងៃកំណើត ឆ្នាំនេះ ចាត់ទុកថា ពិសេស សម្រាប់ ខ្ញុំ ព្រោះ ខ្ញុំ ប៉ង ចង់ ថតរូប ជុំ ប៉ា ម៉ាក់ ក្នុង ឈុត បែបនេះ យូរហើយ អរគុណ លោក ទាំងពីរ ដែល ផ្តល់ កំណើត ដល់ កូនលោក ទាំងពីរ មិន មែន ជា សេដ្ឋី តែ លោក តែ ង​តែ​អោយ​កូន​គ្រប់យ៉ាង​មិន​ថា​តម្លៃ​ប៉ុន្មាន អោយ តែ កូន ចង់បាន​»​។

ជា​ការពិត​រហូតមក​ដល់ ពេលនេះ​អ្នកនាង​កែវ ចាន់ និមល បាន រៀបការ ជាមួយ ស្វាមី អស់ រយៈពេល ជា ង​១០​ឆ្នាំ​មកហើយ​ដោយ ទទួលបាន​នូវ​កូនស្រី​ម្នាក់​ជា​ដំណក់ឈាម​រួមគ្នា​។​តាម​ការកត់សម្គាល់​ជីវិត គូ របស់ ពួកគេ​មិនសូវមាន ពេល ស្និទ្ធស្នាល គ្នា ប៉ុន្មាន នោះ ទេ​ដោយសារតែ ពួកគេ គិត ពី អនាគត គ្រួសារ រវល់ រកលុយ រៀងខ្លួន នោះ​។​ទោះយ៉ាងណា​ក៏ ពួកគេ នៅតែមាន វេលា ដើម្បី សាក ថ្ម ឲ្យ ជីវិត គូ របស់ ពួកគេ យ៉ាង​មាន​សេចក្តីសុខ​និង​សុភមង្គល​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម