Connect with us

ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យត្រៀម វិទ្យាល័យ​៣​ ទទួល​ពលករ ​​ដែល​ត្រឡប់​មកពី​ថៃ ​ដើម្បីធ្វើ​ច​ត្តា​ឡី​ស័ក​

បានផុស

នៅ

​លោក​ អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អម​ដំណើរ​ដោយ លោក​អភិបាល ក្រុង ស្រុក អង្គភាព​ទាំង​៣ ជាច្រើន​នាក់​បាន​ចុះ​ពិនិត្យ​វិទ្យាល័យ​៣​កន្លែង ១​វិទ្យាល័យ​និមិត្ត ២​វិទ្យាល័យ​កូប ៣​វិទ្យាល័យ​ប៉ោយប៉ែត ដើម្បី​ត្រៀម​ទទួល​ពលករ​ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ច​ត្តា​ឡី​ស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​អនុសាសន៍​ណែនាំ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​វិធានការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ពិសេស​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​។​ លោក ​អ៊ុំ ​រាត្រី​ បាន​​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ នៅ​ប្រទេស​ថៃ​ក្នុង​ខេត្ត Samut Sakhon​ មាន​ពលករ​ចំណាកស្រុក​ខ្មែរ​ចំនួន​៥១៦​នាក់​ ជាប់​ទាក់ទង​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ កើតមានឡើង​នៅ​ក្នុង​សហគមន៍ និង​នៅ​ខេត្ត​ជាច្រើន​ទៀត ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ទាំង​អស់គ្នា ដោយ​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​ ដូចជា​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការចាំបាច់ ត្រូវ​មាន​អនាម័យ​ផ្ទាល់ខ្លួន និង​ក្នុង​ក្រុម​គ្រួសារ ត្រូវ​ដុសលាង​សំអាត​ដៃ​ជាមួយ​អាល់កុល ឬ​ទឹក​ជែ​ល​សម្លាប់​មេរោគ​និង​បាក់តេរី ត្រូវ​ពាក់​ម៉ាស ឬ​ប្រើ​ក្រមា​ ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ឬ​ពី​គេ​មក​យើង និង​ពី​យើង​ទៅ​គេ​នឹង​ស្ម័គ្រចិត្ត​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​មួយ​រយៈ​មុន​ពេល​ដឹង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​តើ​វិជ្ជមាន​ឬ​អវិជ្ជមាន ជាពិសេស​បងប្អូន​កូនក្មួយ​ពលករ ដែល​ទើប​វិល​មកពី​ប្រទេស​ថៃ គឺ​សូម​ដាក់​ខ្លួនឯង​រស់នៅ​ដាច់ដោយឡែក​ រយៈពេល​១៤​ថ្ងៃសិន ដោយ​មិន​ត្រូវ​ទៅ​ជិត​ប្រពន្ធ​ប្តី ឬ​កូន​ដាច់ខាត​។​

ជាមួយគ្នានេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស រាប់ទាំង​មន្ត្រី​នៃ​សមាជិក​ព្រឹទ្ធ​សភាសមាជិក​រដ្ឋសភា និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​មូលដ្ឋាន ហើយ​ជួយ​ទិញ​ម៉ាស ឬ​ក្រមា​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ សូម​ជួយ​ផ្តល់​ជា​ស្បៀងអាហារ​ដូចជា អង្ករ មី​កញ្ចប់ និង​ត្រីខ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​នេះ​។​សូម​កុំ​ចាំ​ហៅ​គាត់​មក​ចូលរួម​ប្រជុំ គឺ​យើង​ត្រូវតែ​ចុះទៅ​ដល់ទី​កន្លែង​រស់នៅ​របស់គាត់​តែម្តង​។ ត្រូវ​ត្រៀម​រៀបចំ​សម្ភារៈ​ឲ្យ​បាន​គ្រប់គ្រាន់ ​សម្រាប់​ផ្សព្វផ្សាយ​ឃោសនាអប់រំ​អំពី​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ហើយ​ត្រូវ​ជ្រើសរើស​ទីកន្លែង​ផ្សព្វផ្សាយ​ ដែល​ពលរដ្ឋ​អាច​ស្តាប់​ឮ​សំឡេង​ច្បាស់​ល្អ​តាម​ការ​ចាក់ផ្សាយ​ពី​មេក្រូ​បំពង​សំឡេង​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ហ្មត់ចត់​ចំពោះ​ការ​ធ្វើ​ដំណើរ​ចូល​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម