ព័ត៌មានជាតិ
តោះ! មកស្គាល់ឈ្មោះវិទ្យាល័យទាំង ២១ កន្លែងនៅទូទាំងខេត្តស្វាយរៀង
ខេត្តស្វាយរៀង ជាខេត្តមួយឈានមុខលើវិស័យកសិកម្ម ហើយក៏ជាខេត្តមានធនធានមនុស្សពូកែៗច្រើនដែរ។ ក្រឡេកមើលវិស័យអប់រំរបស់ខេត្តស្វាយរៀង ក៏ទទួលបានផលវិជ្ជមានពីកំណែទម្រង់ស៊ីជម្រៅ នាំឲ្យមានអគារសាលារៀនជាច្រើនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាកំពុងកសាងគ្រប់ទីកន្លែង។


កម្ពុជាថ្មីណែនាំឲ្យស្គាល់វិទ្យាល័យដែលមាននៅក្នុងទឹកដីជាប់ព្រំដែនវៀតណាមនេះ។ បើតាមប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀងមានវិទ្យាល័យ ២១ កន្លែង ដែលមានឈ្មោះដូចខាងក្រោមនេះ។
ក្រុងស្វាយរៀង
-វិទ្យាល័យស្វាយរៀង
-វិទ្យាល័យ ហ៊ុន សែន ចេក
ក្រុងបាវិត
-វិទ្យាល័យ ចំណេះទូទៅបាវិត
-វិទ្យាល័យ ជីភូ
ស្រុករមាសហែក
-វិទ្យាល័យ រមាសហែក
-វិទ្យាល័យ ជ្រៃធំ
-វិទ្យាល័យ ជា ស៊ីម អំពិល
-វិទ្យាល័យ អំពិលពោធិ៍ធំ
ស្រុកស្វាយជ្រំ
-វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ
-វិទ្យាល័យ ហ៊ុន សែន ក្រោលគោ
-វិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស
-វិទ្យាល័យ ពោធិ៍ធំ
-វិទ្យាល័យ គោកព្រីង
ស្រុកស្វាយទាប
-វិទ្យាល័យហ៊ុន សែន ប្រសូតិ
-វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ
ស្រុកកំពង់រោទិ៍
-វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍
-វិទ្យាល័យមិត្តភាព កម្ពុជា វៀតណាម
ស្រុករំដួល
-វិទ្យាល័យ ហ៊ុន សែនកំពង់ចក
-វិទ្យាល័យ ហ៊ុន សែនពងទឹក
-វិទ្យាល័យ ហ៊ុន សែន កំពង់សំរោង
ស្រុកចន្រ្ទា
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចន្រ្ទា

កន្លងទៅនេះ តាមករយៈការចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលទ្ធផល វិទ្យាល័យស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ១ ជាសាលាល្អ និងទទួលបានចំណាត់ថ្នាក់លេខ៦ ជានាយកល្អ។ ដោយឡែក វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនចន្រ្ទា ទទួលចំណាត់ថ្នាក់លេខ១០ ជាគ្រូបង្រៀនល្អ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ