ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ពីមូលហេតុដែលឈានទៅដល់ការផ្តន្ទាទោសកញ្ញា សេង ធារី
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ពន្យល់ពីមូលហេតុមួយចំនួន ដែលឈានទៅដល់ការផ្តន្ទាទោសកញ្ញា សេង ច័ន្ទធារី ហៅ សេង ធារី រយៈពេល៦ ឆ្នាំ និងចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
បើតាមលោក ជិន ម៉ាលីន កាលពីឆ្នាំ២០១៩ ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១” ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា៣ សកម្មភាពធំៗគឺ ទី១-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឱ្យធ្វើការ បះបោរប្រឆាំងរាជរដ្ឋាភិបាល។ ទី២-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច។ ទី៣-រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ។
លោកថា សកម្មភាពធំៗទាំង៣ ខាងលើនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន២ គឺ ទី១-ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២-ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឲ្យ ចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។ អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ។
លោក ជិន ម៉ាលីន បញ្ជាក់ថា ប្រទេសណាក៏បានចាត់ទុកផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ ឬផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា” ថាជាអំពើខុសច្បាប់ដែរ គេមិនអាចចាត់ទុកជាការអនុវត្តសិទ្ធិសេរីភាពទេ ហើយក៏មានប្រទេសមួយចំនួន បានចាត់ទុកជាអង្គការភេរវនិយមទៀតផង។
លោក ជិន ម៉ាលីន អះអាងដែរថា វាជាការត្រឹមត្រូវបំផុត ដែលប្រទេសនានាក្នុងពិភពលោក មិនគាំទ្រផែនការខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យផែនការបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា ហើយវាជាការត្រឹមត្រូវបំផុត ដែលច្បាប់របស់កម្ពុជា ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជន ក្នុងនាមរដ្ឋអធិបតេយ្យ ដែលប្រកាន់យកគោលការណ៍ដឺក់នាំតាមនីតិរដ្ឋ។
ផ្អែកតាមការបង្ហាញនូវអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលសមត្ថកិច្ច និងតុលាការប្រមូលបាន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ចំនួន៤២ នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩ ហើយការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានប្រើពេលវេលាអស់រយៈពេលជិត៣ឆ្នាំ ដើម្បីធ្វើការអង្កេត ស្រាវជ្រាវ ប្រមូលភស្តុតាងផង និងបើកសវនាការសួរដេញដោលផង៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


