ព័ត៌មានជាតិ
នៅក្នុងបរិបទកូវីដ-១៩ ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី គឺជាឧបករណ៍ដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច
លោក សុខ សូកេន រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអះអាងថា អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ប្រទេសនៅលើពិភពលោកស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជាកត្តាមួយមិនត្រឹមតែប៉ះពាល់ខ្លាំងក្លាដល់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិយ៉ាងជ្រាលជ្រៅ។
បើតាមលោក សុខ សូកេន ជំងឺកូវីដ-១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗជាច្រើនរួមមាន៖ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន ធុរកិច្ច ព្រមទាំងធ្វើឱ្យបាត់បង់ការងាររបស់មនុស្សរាប់រយលាននាក់ ហើយផលប៉ះពាល់ទាំងនេះ បានលាតសន្ធឹងនៅក្នុងសង្វៀននយោបាយផងដែរ តាមរយៈការធ្វើនយោបាយតូបនីយកម្ម។ លោកថា “នៅក្នុងបរិបទនេះ ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដើម្បីធ្វើពិពិធកម្មប្រភពកំណើនរបស់ខ្លួន ពង្រីកសក្ដានុពលសេដ្ឋកិច្ច និងទាញយកអត្ថប្រយោជន៍ពេលលេញពីកាលានុវត្ដភាពថ្មីៗ។ ជាពិសេស កម្ពុជាចាំបាច់ត្រូវប្រឹងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី និងត្រូវកសាងលទ្ធភាព ព្រមទាំងសមត្ថភាពរបស់ខ្លួន ដើម្បីបញ្ចៀសពីហានិភ័យទាំងឡាយតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍកសិឧស្សាហកម្ម និងទេសចរណ៍ប្រកបដោយនវានុវត្ដន៍។
លោក សុខ សូកេន អះអាងដែរថា ឆ្លើយតបទៅនឹងការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបន្តដើរតួនាទីឈានមុខ និងបានពង្រឹងនូវជំនឿចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ព្រមទាំងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់ពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”។
ក្នុងន័យនេះ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក សុខ សូកេន នៅក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ”ការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី” ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Hayatt Regency រាជធានីភ្នំពេញ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


