ព័ត៌មានជាតិ
វ៉ាក់សាំង Pfizer ជិត ២០ម៉ឺនដូសជាជំនួយរបស់អូស្រ្តាលីបានដឹកមកដល់កម្ពុជាហើយ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារប្រមាណជិត ២០ម៉ឺនដូស ដែលជាជំនួយឥតសំណងរបស់ប្រទេសអូស្រ្តាលីបានដឹកមកដល់ប្រទេសកម្ពុជាហើយនៅនៅព្រឹក ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២។
ពិធីប្រគល់-ទទួលវ៉ាក់សាំង២០ម៉ឺនដូសនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល លោកឯកអគ្គរដ្ឋទួតស្ថានអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វ៉ាក់សាំងជិត២០ម៉ឺនដូសនេះជាជំនួយទ្វេភាគីដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីបានផ្តល់លើកទី១ចំនួន២ លាន៣សែនដូសរួចហើយ។
លោកស្រីបានបន្តថា ចំណែកវ៉ាក់សាំង២៨ម៉ឺនដូសទៀតដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែរនោះនឹងដឹកមកតាមក្រោយជាបន្តបន្ទាប់ទៀត។

លោកស្រីបានបន្ថែមថា បើគិតវ៉ាក់សាំង២០ម៉ឺនដូសដែលមកដល់នៅថ្ងៃស្អែកនេះទៀតធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង៥៣លានដូសហើយ៕


អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ