Connect with us

ព័ត៌មានជាតិ

ដំណើរទស្សនកិច្ច​ចុងក្រោយ​នៅ​កម្ពុជា លោក ស៊ីនហ្សូ​ អាបេ ​​បានទៅ​គោរព​សព​ជនជាតិ​​ជប៉ុន​ពីរ​នាក់​ ​

បានផុស

នៅ

លោក ​ស៊ីនហ្សូ​ អាបេ​ (Shinzo ABE) ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តីជប៉ុន បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃទី១៦​-​១៧ វិច្ឆិកា ឆ្នាំ២០១៣។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក​ស៊ីនហ្សូ អាបេ​ (Shinzo Abe) បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តួនាទី​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ិនហ្សូ អាបេ ប្រកាស​ថា ជប៉ុននឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ជ្រោមជ្រែង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​ការ​បោះឆ្នោត ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា។ ទាក់ទង​​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍ ជប៉ុនក៏​នឹង​​បន្ត​ផ្ដល់​ជំនួយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម កសិកម្ម ការ​អប់រំ ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស សុខាភិបាល កិច្ចការ​ស្ត្រី និង​អភិបាលកិច្ច។ ជាមួយគ្នា​នេះ ជប៉ុន​ក៏​នឹង​ជួយ​សម្រាប់​ការងារ​ដោះ​មីន​នៅ​កម្ពុជា​ផង​ដែរ។

ដោយឡែក​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជារយៈពេល​ពីរថ្ងៃ លោក​នាយក​រដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ក៏​បាន​ទៅទស្សនាគោរពនិងដាក់កម្រងផ្កា​ចេតិយរបស់ជនជាតិជប៉ុន​ ដែល​ស្លាប់ជាក្នុងពេលមក​បំពេញ​ការងារ​នៅកម្ពុជានា​ឆ្នាំ១៩៩៣។ ចេតិយ​ជនជាតិ​ជប៉ុន​ទាំង ២ នាក់​នោះគឺ ចេតិយ​អតីតអធិការ​ប៉ូលីស​អ៊ុនតាក់​ជនជាតិជប៉ុន លោក NAKATA HARUYUKI និង​ចេតិយ​អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ជនជាតិ​ជប៉ុន លោក NAKATA ATSUHITO។

លោក NAKATA HARUYUKI ជាអតីត​អធិការប៉ូលីស​អ៊ុនតាក់ ត្រូវ​បាន​ខ្មែរក្រហម​វាយ​ឆ្មក់​បាញ់​សម្លាប់​ក្នុង​វ័យ ៣៣ ឆ្នាំ នៅ​ពេល​កំពុង​បំពេញ​ការងារ​ជា​មន្ត្រីប្រតិបត្តិ​ការរ​ក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ឧសភា ឆ្នាំ១៩៩៣។

ចេតិយ​របស់​លោក ត្រូវបាន​កសាង​នៅក្នុង​បរិវេណ​វត្តតាំង​ក្រសាំង​ត្បូង ស្ថិត​ក្នុងសង្កាត់​កាកាបទី២ ខណ្ឌ​ពោធិសែន​ជ័យ រាជធានីភ្នំពេញ។

ដោយឡែក​លោក NAKATA ATSUHITO ជា​អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ យុវជន​ស្ម័គ្រ​ចិត្ត​រូប​នេះ​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​វ័យ ២៥ឆ្នាំ រួម​ជាមួយ​យុវជន​ខ្មែរ​ដែល​ជាអ្នកបកប្រែ​ម្នាក់ទៀត​ឈ្មោះ​លោក ឡាយ សុភាព នៅ​ស្រុក​ប្រាសាទសំបូរ ខេត្ត​កំពង់ធំ។

ក្រោយ​ការ​បោះឆ្នោត​រួច ប្រជាជន​នៅស្រុកប្រាសាទ​សំបូរបាន​ប្រមូលផ្តុំគ្នា​រស់នៅកន្លែង​ដែល​លោក ATSUHITO បាន​ស្លាប់ ហើយ​ទីកន្លែងនោះ​ត្រូវបានគេ​បង្កើត​ទៅជា​ភូមិ «ភូមិអាត់ស៊ូ» រហូត​ដល់​សព្វថ្ងៃ។ ចំណែក​ចេតិយ​របស់លោក ATSUHITO ដំបូងគឺមានទីតាំងមុខ​សាលាបឋម-អនុវិទ្យាល័យ អាត់ស៊ូ ក្រោយ​មកបាន​ផ្លាស់ប្តូរ​មកធ្វើ​នៅក្នុងបរិវេណ​វត្តឧណ្ណាលោម​រហូត​ដល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុថៃ ប្រឈម​​បណ្តឹង​​​រំលោភ​ក្រមសីលធម៌ ក្រោយ​អញ្ជើញថាក់ស៊ីន​ចូលរួម​​​ប្រជុំ​

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីពតំណាងឱ្យកម្មករទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ហ៊ុន សែន ស្នើឱ្យអន្តរជាតិទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន បានសារភាពពាក់ព័ន្ធឧក្រិដ្ឋកម្មនៅថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយ​ផ្ទុះរឿងអាស្រូវ​ផ្លូវភេទ​​ គណនីធនាគារ​​វត្តអារាម​ជិត​៤ម៉ឺនមាន​ប្រាក់​ជាង​១២ពាន់​លានដុល្លារ​​ ត្រូវបង្កក​

នយោបាយ១០ ម៉ោង មុន

សម្ដេចតេជោថា ថាក់ស៊ីនជាអ្នក​ធ្វើឱ្យ​សម្ដេចក្ដាប់ស្ថានការណ៍ប្រទេសថៃ​បានច្បាស់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច ហ៊ុន សែន ដាក់ការសង្ស័យលើលោក ថាក់ស៊ីន ថា ជាមេក្លោងពីក្រោយការបិទព្រំដែនជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​យោធា​​ថៃព្យាយាម​​បំភាន់​​ប្រជាជន​ខ្លួន​ឯង​ និង​សាធារណៈ​​ជន ត្រង់​ថា​​ «ខ្លួន​មិនបាន​បិទ​ព្រំដែន»​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយ​ផ្ទុះរឿងអាស្រូវ​ផ្លូវភេទ​​ គណនីធនាគារ​​វត្តអារាម​ជិត​៤ម៉ឺនមាន​ប្រាក់​ជាង​១២ពាន់​លានដុល្លារ​​ ត្រូវបង្កក​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ហ្វាំង​​ឡង់​​ដក​ខ្លួន​ពី​​សន្ធិសញ្ញា​គ្រាប់មីន​​ ធ្វើ​តាមប្រទេស​៤ទៀត​​ដោយ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុថៃ ប្រឈម​​បណ្តឹង​​​រំលោភ​ក្រមសីលធម៌ ក្រោយ​អញ្ជើញថាក់ស៊ីន​ចូលរួម​​​ប្រជុំ​

Sokha Hotels

ព័ត៌មានពេញនិយម