ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា ចូលរួមរំលែកទុក្ខអតីតនាយករដ្ឋមន្ត្រីជប៉ុន
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមរំលែកទុក្ខ ដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសបើកពិធីបុណ្យផ្កាយរបស់ជនជាតិជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២២ ។

លោក ហង់ ជួនណារ៉ុន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រម ចំពោះការទទួលមរណភាព របស់លោក Abe ជាអតីតនាយរដ្ឋមន្ត្រីជប៉ុន ដែលលោកគឺជាបុគ្គលឆ្នើមមួយរូប និងជាមិត្តដ៏ល្អរបស់កម្ពុជា និងបានថែរក្សាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនឱ្យមានភាពគង់វង្សរហូតមក។
លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រម ចំពោះការស្លាប់របស់ឯកឧត្តម Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ឯកឧត្តម Abe គឺជាមិត្តដ៏ល្អ មួយរបស់កម្ពុជា ហើយក៏ជានិមត្តរូបនៃចំណងមិត្តភាពរបស់កម្ពុជានិងជប៉ុន” ។

លោកបានថ្លែងបែបនេះ នៅក្នុងការចូលរួមបើកនៃពិធីបុណ្យផ្កាយជាទំនៀមទម្លាប់របស់ជនជាតិជប៉ុន នៅ CJCC ក្រោមការរៀបចំរបស់ស្ថានទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងមានការចូលរួមពី សំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផងដែរ៕
អត្ថបទ៖ អុន ស្រីមាន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


