ព័ត៌មានជាតិ
សា្ថនទូតជប៉ុន នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ នៅដើមសប្តាហ៍ក្រោយ
សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅដើមសប្តាហ៍ក្រោយនេះ។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ស្ថានទួតជប៉ុនប្រចាំនៅកម្ពុជា ដែលបានចុះផ្សាយនៅរសៀលថ្ងៃនេះ បានឱ្យដឹងថា ចំពោះសា្ថនទូតជប៉ុននៅភ្នំពេញ នឹងបើកទទួលនៅថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) នៅទីតាំងបន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ។ ចំណែកការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកនៅថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច)។
នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប (សាលពហុប្រយោជន៍) បើតាមស្ថានទួតជប៉ុននៅពេលមកដល់ទីតាំងដែលបានកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតឬការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ និងសូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយដូចជា លិខិតឆ្លងដែនជាដើម និងសូមពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូតនិងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។

លោក អាបេ ស៊ីនហ្សូ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ អំឡុងពេលលោកនៅក្នុងទីក្រុង Nara ភាគខាងលិច ហើយមរណភាពរបស់លោកត្រូវបានពិភពលោកមានការតក់ស្លុតយ៉ាងខ្លាំង ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសកាន់ទុក្ខនៅថ្ងៃទី១០ ខែកក្កដា នេះផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


