ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ មរណភាពរបស់លោក អាបេ ស៊ីនហ្សូ ជាការបាត់បង់មិត្តភ័ក្ដិដ៏ល្អមួយរូបរបស់ប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២។

តាមរយៈសាររំលែកទុក្ខ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី សរសេរផ្ទាល់ដៃបានរៀបរាប់ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ សូមសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ដែលជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិពណ៌នាបាន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា មរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់នូវវីរជនស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែការបាត់បង់នូវមិត្តភក្ដិដ៏ល្អពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជា និងរូបសម្ដេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ដ កាលពីឆ្នាំ ២០១៣ ក៏ដូចជាបានជំរុញការផ្ដល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមទៀតថា កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស្ម័គ្ររបស់លោក អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់ជារៀងរហូត។

គួររំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ក្រោយពីត្រូវបុរសម្នាក់បាញ់ប្រហារ នៅពេលដែលលោកថ្លែងសុន្ទរកថាជាសាធារណៈនៅក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


