ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល រំលឹកឱ្យពលរដ្ឋបង្កើនវិធានការការពារក្រោយ រកឃើញកូវីដប្រភេទអូមីក្រុងបំប្លែងថ្មី
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនវិធានការការពារបន្ទាប់ពីបានការរកឃើញជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ដែលមានការចម្លងលឿនជាងពពួកអូមីក្រុងមុនៗទៅទៀត។

នៅក្នុងសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី ១២ កក្កដានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ជាករណីដែលស្ថិតក្នុងចំណោមការរាលដាលសារជាថ្មីឡើងវិញនៅកម្ពុជា ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៥២ ថ្ងៃ។ លោករដ្ឋមន្ត្រីបានបន្តថា ករណីវិជ្ជមានកូវីដ១៩ សារជាថ្មីនេះ ត្រូវបានរកឃើញនៅលើអ្នកដំណើរពីក្រៅប្រទេស អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រទៅបរទេស។ ចំណែកការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ពពួកមេរោគបំប្លែងថ្មី BA.4, BA.5 នេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុនបើទោះបីជាពួកវាមានរោគសញ្ញា មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា។
លោករដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារ ដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មីនិងអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេស ដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ ការពារ ៣ កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល ៣ ខែឡើងទៅ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ??កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦ ៣៦២ នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២២១ នាក់ និងអ្នកស្លាប់ចំនួន ៣០៥៦ នាក់៕


អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


