ព័ត៌មានជាតិ
មន្ត្រីសង្គមកិច្ច ជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ជាមួយគ្នានេះដែរ ក៏ត្រូវបន្តគាំទ្រការទទួលចាក់វ៉ាក់សាំងកូរីដ-១៩ បំម្លែងខ្លួនថ្មីដល់ជនងាយរងគ្រោះបានគ្រប់ៗគ្នានៅទូទាំងខេត្តបាត់ដំបងផងដែរ។

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាព ក្នុងការបើកកិច្ចប្រជុំបូកសរុបការងារឆមាសលើកទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២នេះ ដែលសមាសភាពចូលរួមមានលោកស្រី ញឹកសាគុណ ប្រធាន គ.ក.ស.ក, លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត, លោកប្រធានមន្ទីរស.អ.យ, លោកប្រធានមន្ទីរសុខាភិបាល, លោកប្រធានផែនការរួមមាន ១៤ក្រុងស្រុក ២៨ឃុំ-សង្កាត់ ១៤មណ្ឌលសុខភាព សរុបសមាជិកចូលរួមទាំងអស់ ៩១នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានថ្លែងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅបន្តឆមាសទី ២ ឆ្នាំ ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ និងការកំណត់សញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះ និងជនមានពិការភាពនៅខេត្តបាត់ដំបងឲ្យបានគ្រប់ៗគ្នា តាមការណែរនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


