ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង វាយលុកផ្ទះពលរដ្ឋជាច្រើនខ្នងទាំងកណ្ដាលអធ្រាត្រនៅស្រុកសំឡូត
លំនៅឋានជាច្រើនខ្នងដែលស្ថិតនៅតាមបណ្តោយមាត់ព្រែកនៃស្រុកសំឡូត ត្រូវបានទឹកជំនន់យាយីយ៉ាងធ្ងន់ធ្ងរទាំងកណ្តាលអធ្រាត្រ ដែលតម្រូវអោយកងកម្លាំងចុះជួយអន្តរាគមន៍ទាំងយប់។

លោកវរសេនីយ៍ត្រី ទូច សម្បត្តិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល តាតោក បានបញ្ជាក់ថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងដែលធ្លាក់នៅប៉ែកខាងលើជាច្រើនម៉ោង បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកនាយប៉ុស្តិ៍បានបន្តថា ទឹកនេះគឺធ្លាក់ពីជួរភ្នំក្បាលឡាន ដែលជាប្រភពក្បាលស្ទឹងសង្កែ ហើយបានជន់ជោរឡើងភ្លាមៗតែម្តង បង្កអោយលិចផ្ទះពលរដ្ឋជាច្រើនខ្នង ដែលនៅពេលនោះដែរ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងយោធាជួយអន្តរាគមន៍ ដើម្បីបញ្ជូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ជាបណ្តោះអាសន្ន ដោយនៅពេលនោះដែរ ពុំមានប៉ះពាល់ដល់អាយុជីវិត មនុស្ស ឬសត្វឡើយ ។

នៅព្រឹកនេះដែរស្ថានភាពទឹកត្រូវបានថមថយ និងស្រកវិញហើយ បន្ទាប់ពីមេឃឈប់ធ្លាក់ភ្លៀងទៅវិញ ដែលធ្វើអោយពលរដ្ឋទាំងអស់វិលទៅរកលំនៅឋានវិញជាបណ្តើរៗហើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


