ព័ត៌មានជាតិ
លោក ផុស សុវណ្ណជំរុញឱ្យអ្នកដឹកនាំវិស័យព័ត៌មានដើរឱ្យទាន់បច្ចេកវិទ្យាថ្មីៗ
មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំក្នុងវិស័យសារព័ត៌មានទាំងរដ្ឋ និងឯកជនត្រូវធ្វើការសម្របខ្លួនឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ ខណៈបច្ចេកវិទ្យាបានផ្ដល់ឱកាសច្រើនឲ្យប្រព័ន្ធផ្សព្វផ្សាយមានលទ្ធភាពបង្កើនការផលិត និងចំណាយថ្លៃដើមតិច។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងក្នុងសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០» នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២។
លោកថា បច្ចុប្បន្នចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០បានក្លាយទៅជាកត្តាគន្លឹះ កំណត់និន្នាការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម និងការបង្កើតទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។

បើតាមលោក ផុស សុវណ្ណ បច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងលឿនដោយផ្ដល់ឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយ មានលទ្ធ ភាពបង្កើនការផលិត ប្រសិទ្ធភាពការងារ និងគុណភាពនៃផលិតកម្ម ដូចជា រូបភាព សំឡេង និងល្បឿន និងកាត់បន្ថយនូវការចំណាយលើថ្លៃដើមនៃការផលិត។ ជាពិសេសបច្ចេកវិទ្យា បានជំរុញ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិត និង ធ្វើឱ្យមានភាពសម្បូរបែបក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត។

យ៉ាងណាក៏ដោយមន្ត្រីអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ទោះបីឌីជីថលូបនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយបានផ្តល់នូវឱកាសជាច្រើន ក៏ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌ ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ ការទាមទារឱ្យអ្នកសារព័ត៌ មានមានកម្រិតអប់រំ និងជំនាញខ្ពស់ ការកើនឡើងនៃព័ត៌មានក្លែងក្លាយ និងឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


