ព័ត៌មានជាតិ
លោក ឃួង ស្រេង ព្រមានដកប្រធានផ្សារណាអនុញ្ញាតឲ្យកត់កន្ទុយលេខក្នុងផ្សារ ទោះខ្សែធំប៉ុណ្ណាក៏ដោយ
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានផ្សារណាដែលអនុញ្ញាតឲ្យមានកត់កន្ទុយលេខ នៅក្នុងផ្សារ នឹងត្រូវដកប្រធានផ្សារចេញ បើទោះបី មន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ ឲ្យតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀននឹងត្រូវប្រើអភិក្រមរបស់សម្ដេចវះកាត់ដកចោលភ្លាមៗ។
ក្នុងនោះផងដែរ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្ស៣នាក់ និង ដកហូតទូរទស្សន៍ចំនួន៣គ្រឿងកុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនបុងចាក់១គ្រឿង។
ក្នុងប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦កែងនឹងផ្លូវលេខ២៥៧មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


