ព័ត៌មានជាតិ
ជប៉ុន សន្យាស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា ជួយវិស័យកសិកម្ម និងការពារទឹកជំនន់
លោក Miyasaki Masao តំណាងរាស្រ្តជប៉ុន និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានសន្យាថា នឹងជួយស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់។

ការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីកសិកម្មជប៉ុននេះ បានធ្វើឡើងក្នុងឱកាសលោក អញ្ជើញចុះពិនិត្យគម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧ មករា ព្រមទាំងទីលានចាក់សំរាមនៅស្រុកកណ្ដាលស្ទឹង កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ។
ក្នុងការចុះពិនិត្យនេះ លោក Miyasaki Masao បានមានប្រសាសន៍ថា ជប៉ុន នឹងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងជួយមិត្តកម្ពុជា ក្នុងវិស័យកសិកម្ម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា។
គម្រោងស្ដារស្ទឹងតូច និងទ្វារទឹក ៧មករា គឺមានគោលបំណង ដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការពារពីទឹកជំនន់ ហើយគម្រោងនេះនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខ ដែលមានការសិក្សាគម្រោងដោយអង្គការ JICA។
លោក តាំង ម៉េងលាន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុន (JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់ លើការការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធ ប្រឡាយលូ ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល៕ សំអឿន



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


