ព័ត៌មានជាតិ
៦ ខែឆ្នាំនេះ ខេត្តមណ្ឌលគិរីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ ងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ជាង ៤៧០០ គ្រួសារ
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្នុងរយៈពេល ៦ ដើមឆ្នាំ ២០២២ នេះ មន្ទីរបានឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ មានចំនួន ៤៧១០ គ្រួសារ ស្មើនឹងចំនួនទឹកប្រាក់ ៥,៧៦១,៧១៦,០០០រៀល។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ ឆ្នាំ ២០២២ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ ២ ឆ្នាំ ជនមានពិការភាព គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២២ កក្កដា លោក ខឹម សុផុន បានបន្តថា ជាមួយគ្នានេះដែរ មន្ទីរក៏បានជួយឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ចំនួន ២៨១ នាក់ ស្មើនឹងទឹកប្រាក់ ៩៥,០៨០,០០០ រៀល។


លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងកោតសរសើរដល់មន្ទីរសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរឃុំសង្កាត់ ដែលបានខិតខំប្រឹងប្រែង អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ ស្ត្រីមានផ្ទៃពោះនិងកុមារតូច ក្នុងកំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ លោកអភិបាលខេត្តបានស្នើដល់មន្ទីរ និងអាជ្ញាធរឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដោយឈរលើគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះផ្ដល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរសង្គមកិច្ច ត្រូវតាមដានពិនិត្យ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអ្នកទទួលផល បានដឹងពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


