Connect with us

ព័ត៌មានជាតិ

មេពូជ និងកូនត្រី៧ប្រភេទចំនួន ៦ម៉ឺនក្បាល លែងចូលក្នុងអាងទឹកឈ្វាំង ភូមិព្រៃខ្មែរ

បានផុស

នៅ

កំពង់ឆ្នាំង ៖ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានយកត្រីមេពូជ និងកូនត្រីពូជ ៧ប្រភេទ ចំនួន៦ម៉ឺនក្បាល ទៅលែងនៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែកក្កដា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានលែងកូនត្រីពូជ និងមេពូជត្រី៦ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកឈ្វាំង ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង និងត្រីកាហែ។ 

លោក ងិន ហ៊ុន បានបន្តថា ដើម្បីការពារ និងអភិរក្សធនធានជលផល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ បានហការជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើស​នានាដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង  ជាក់ស្តែងបានបង្រ្កាបបទល្មើសជលផល ១៣២ករណី មានរបាំងស្បៃមុង ២៨៤កន្លែង លូស្បៃមុង២៩៤លូ របាំងសាច់អួន ចំនួន២២៥កន្លែង លូសាច់អួន ៣១៤លូ  សម្រាស់១៧៧កន្លែង និង ចាក់លែងកូនត្រីក្នុងដែន នេសាទបាន១៥៧០គីឡូក្រាម។ 

ជាមួយគ្នានេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការប្រារព្ធពិធីលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅ​ឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។ លោក អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល អាជ្ញាធរមន្រ្តីជំនាញ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្ក្រាបបទល្មើសនេសាទឲ្យមាន ប្រសិទ្ធិភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ។ ធ្វើការបំផុសការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែល បានបង្កើតរួចហើយឲ្យបានរឹងមាំ។ ត្រូវចាត់​វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កឲ្យមាន​វិនាសកម្មដល់ថ្ងៃអនាគត ។ថ្ងៃនេះយើងបានបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារ​តុល្យភាពរវាង​ការអភិវឌ្ឍន៍និងការអភិរក្ស តាមរយៈការធានានិរន្តរភាព នៃជីវៈចម្រុះដើម្បីចីរភាពប្រព័ន្ធអេកូឡូហ្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម