សន្តិសុខសង្គម
អនុភូមិមេប៉ៃទទួលកំហុសទារលុយពលរដ្ឋជាថ្នូរនឹងការធ្វើប័ណ្ណក្រីក្រតែថ្នាក់លើមិនឃើញមានចំណាត់ការ
ប្រជាពលរដ្ឋរាប់រយនាក់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបាននាំគ្នាផ្ដិតមេដៃប្ដឹងលោក ម៉ាត់ អ៊ែល អនុភូមិមេប៉ៃ ទៅសាលាឃុំពូជ្រៃ ដើម្បីស្នើសុំចាត់វិធានការដកលោកអនុភូមិរូបនេះចេញពីតួនាទី។
ពលរដ្ឋអះអាងថា លោក ម៉ាត់ អ៊ែល ដឹកនាំធ្វើការប្រកាន់បក្ខពួក ផ្ដល់សេវាសាធារណៈមិនល្អ និងគាបសង្កត់កំណត់យកលុយពីពួកគាត់ចាប់ពី ៥ ម៉ឺនរៀល ដល់ ១ សែនរៀលក្នុង១គ្រួសារជាថ្នូរនឹងការធ្វើបណ្ណក្រីក្រ។

កន្លងមកលោក ម៉ាត់ អ៊ែល បានផ្ដិតមេដៃទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តនៅសាលាឃុំម្ដងរួចមកហើយ។
លោក ម៉ៅ នូ ប្រជាពលរដ្ឋរស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាប្រាប់ថា កាលលោកធ្វើប័ណ្ណក្រីក្រ គឺត្រូវបានលោក ម៉ាត់ អ៊ែល កំណត់យកលុយចំនួន ១១ ម៉ឺនរៀល ដោយរូបលោក ៥ ម៉ឺន ប្រពន្ធ ៥ ម៉ឺន និងសេវា ១ ម៉ឺនរៀលទៀត។
បញ្ហានេះគណកៈម្មការស្រុក និងឃុំបានត្រឹមសម្របសម្រួលមិនឃើញមានចំណាត់ការលើលោក ម៉ាត់ អ៊ែល អនុភូមិមេប៉ៃនោះឡើយ។
ប្រជាពលរដ្ឋបញ្ជាក់ថា អ្វីដែលពួកខ្លួនហួសចិត្ត និងមានប្រតិកម្មម្ដងទៀតនោះ គឺក្រោយពួកខ្លួនប្ដឹង និងក្រោយពេលដោះស្រាយរួច ស្រាប់តែលោក ម៉ាត់ អ៊ែល ចងកំហឹងជាមួយពួកគាត់ ដោយបានទូរសព្ទដើរគំរាមកំហែងបំភិតបំភ័យពួកគាត់ ពិសេសអ្នកបានផ្ដិតមេដៃប្ដឹងតែម្ដង។
សកម្មភាពនេះ ប្រជាពលរដ្ឋបានចាត់ទុកថា លោក ម៉ាត់ អ៊ែល ទទួលស្គាល់កំហុសតែនៅលើក្រដាសប៉ុណ្ណោះ រីឯទង្វើជាក់ស្ដែង នៅគឃ្លើនផ្គើនប្រជាពលរដ្ឋលើសដើម។
សូមជម្រាបថា ប្រជាពលរដ្ឋរាប់សិបនាក់ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា បាននាំគ្នាផ្ដិតមេដៃ ប្ដឹងលោក ម៉ាត់ អ៊ែល អនុភូមិមេប៉ៃ ទៅសាលាឃុំពូជ្រៃ កាលពីថ្ងៃទី១៥ ខែមិថុនា ២០២២។ ហើយនៅថ្ងៃទី ១៩ ខែកក្កដា គណៈកម្មការស្រុក ឃុំ បានសម្របសម្រួលដោះស្រាយបញ្ចប់រឿង។
ក្នុងនោះលោក ម៉ាត់ អ៊ែល បានទទួលស្គាល់កំហុសរបស់ខ្លួនចំនួន៥ចំណុច ដោយសន្យាកែប្រែកំហុសទៀតផង។
ប្រជាពលរដ្ឋស្នើឱ្យថ្នាក់ដឹកនាំ បើកការស្រាវជ្រាវ ដើម្បីចាត់វិធានការដកលោក ម៉ាត់ អ៊ែល ចេញពីអនុភូមិមេប៉ៃ៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


