Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល កម្ពុជា-វៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេដង

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងថា ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល បានធ្វើឲ្យកិច្ចសហប្រតិបត្តការ និងទំនាក់ទំនងលើគ្រប់វិស័យ រវាងកម្ពុជា-វៀតណាម ​ត្រូវបានពង្រឹងទ្វេដង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈពេលចុះកិច្ចព្រមព្រៀង ស្តីពី កិច្ចសហការការងារ ដំណាក់កាលឆ្នាំ ២០២២-២០២៧ ជាមួលោកស្រី ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈឹម នៃបក្សកុម្មុយនិស្តវៀតណាម ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាប្រធានគណៈកម្មការទទួលបន្ទុកការងាររដ្ឋសភា និងជាអនុប្រធានគណៈចាត់តាំងមជ្ឈឹម។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហការការងារដំណាក់កាលឆ្នាំ ២០២២-២០២៧ រវាងសមាគមមិត្តភាពកម្ពុជា-វៀណាម និងសមាគមមិត្តភាពរវាងវៀតណាម-កម្ពុជា នៅសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ ធ្វើឡើងកាលពីរសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២។

លោជំទាវឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណង មិត្តភាព រវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជា​ជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធូរស្រាលបន្តិច។

ម៉្យាងទៀត ដំណើរទស្សនកិច្ចនេះ ក៏ជាការចូលរួមអបអរសារទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)ផងដែរ។ ពិធីនេះធ្វើឡើង គឺស្របពេលដែលឆ្នាំនេះជាឆ្នាំមិត្តភាព និងការអបអរខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ម៉្យាងទៀត ក៏ជាការពង្រឹងនូវចំណងមិត្តភាព រវាងសមាគមមិត្តភាពយើងទាំងពីរ ក៏ដូចជាជំរុញសាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំស្ថិតថេរយូរអង្វែងថែមទៀត។

នាឱកាសនោះដែរលោកស្រី ង្វៀង ធីថាញ់ បានអញ្ជើញលោកជំទាវ ម៉ែន សំអន ទៅបំពេញទស្សនៈកិច្ចនៅខេត្តប៊ិញ​ហ្វឿក ប្រទេសវៀតណាម នៅក្នុងខែតុលាខាងមុខនេះ។ ខេត្តប៊ិញហ្វឿកនេះ ជាខេត្តដែលកាលពី ៤៥ឆ្នាំមុន ដែលជាកន្លែងប្រវត្តិនៃដំណើរ ឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីការតស៊ូប្តូរជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម