ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនៅភូមិសាស្ត្រឃុំផាត់សណ្តាយ
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី ៤ ខែសីហា ២០២២ បានដឹកនាំក្រុមការងារចុះទប់ស្កាត់បង្ក្រាបទល្មើសនេសាទបឹងទន្លេសាបដោយឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល និងក្រុមការងារទាំងអស់បានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបដោយផ្ទាល់នៅនឹងកន្លែងលទ្ធផលទទួលបានមានដូចជាលទ្ធផលអនុវត្តបានចំនួន ០១ ករណីចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៤ របាំងប្រវែង១២០០ម៉ែត្រ ឡុកចំនួន០៨គ្រឿងលប/លូចំនួន១២មាត់ បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន២០គីឡូកនរាបចូលទន្លេវិញ។

លោកស្នងការរងនគរបាលខេត្តក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់មេត្តាជួយការពារទប់ស្កាត់បទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើងជារដូវត្រីពង ដើម្បីឱ្យធនធានធម្មជាតិនៅបឹងទន្លេសាបកើតឡើងវិញ។
រាល់សកម្មភាពរបស់ប្រជានេសាទនៅតែប្រព្រឹត្តនេសាទខុសច្បាប់ សម្រាប់ក្រុមការងារនៅតែបន្តចុះបង្ក្រាបជាបន្តបន្ទាន់ ដើម្បីចូលរួមការពារ និងថែរក្សាពូជត្រីឲ្យបានគង់វង្ស៕

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


