ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ភ្ញៀវចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួន មិនចង់អង្គុយជិតគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះនោះ សូម្បីតែការរៀបចំកៅអីអង្គុយក៏មានការពិបាកដែរ ពីព្រោះមានភ្ញៀវមួយចំនួនមិនចង់អង្គុយជិតគ្នា ខណៈកំពុងមានជម្លោះនៅនៅតំបន់អឺរ៉ុប និងជម្លោះនៅកន្លែងមួយចំនួនទៀត។

នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបស់អាស៊ាន បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសដៃគូរបស់អាស៊ាន សុទ្ ធតែមានការអធ្យាស្រ័យមកលើកម្ពុជា ដោយយល់ឃើញថា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២នេះ មានរឿងជាច្រើនដែលមិនធ្លាប់មានពីមុនមក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សម្រាប់ការរៀបចំកៅអីអង្គុយក៏មានការពិបាកដែរ ពីព្រោះមានភ្ញៀវមួយចំនួន មិនចង់អង្គុយជិតគ្នា។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែរៀបចំកៅអីអង្គុយក៏ពិបាកដែរៗ ព្រោះឥឡូវកំពុងតែមានជម្លោះនៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន ដូច្នេះរៀបកៅអីអង្គុយ គេមិនចង់អង្គុយជិតគ្នាក៏មាន មិនមែនជារឿងងាយស្រួលទេ»។

សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានលើកឡើងដែរថា ការធ្វើសេចក្ដីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏មិនមែនជាការងាយស្រួលនោះដែរ។ ប៉ុន្តែសមត្ថភាពនៃការឆ្លើយតប និងការសម្របសម្រួលរបស់កម្ពុជា អាចធ្វើទៅបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


