ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា ៖ រួមគ្នាលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ ព្រោះពួកគាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា យើងបន្តរួមគ្នាលើកកម្ពស់អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ ព្រោះពួកគាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងគ្រុមគ្រួសាររបស់ពួកគាត់ទទួលនូវប្រយោជន៍ពិតៗពីរាជរដ្ឋាភិបាល។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលដែលខាងមូលនិធិជាតិជំនួយសង្គម បានសហការជាមួយមន្ទីរ ស.អ.យ. និងសមាគមអតីតយុទ្ធជន បានប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣៦គ្រួសារ នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ។

ក្នុងនោះលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម និងជានាយកស្តីទី ប.ជ.អ. បានថ្លែងនូវការពាំនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយរាជរដ្ឋាភិបាលមិនបោះបង់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលលោកមានគុណបំណាច់ចំពោះជាតិ នោះទេ។

លោកបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើងធ្លាប់បាន ចូលរួមចំណែកលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិ ការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យ រស់នៅសុខសប្បាយពេញផ្ទៃប្រទេស៕
អត្ថបទ៖ វិមាន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


