ព័ត៌មានជាតិ
គិតត្រឹមថ្ងៃ ៥ សីហា ប.ស.ស ផ្សព្វផ្សាយរបបផ្នែកប្រាក់សោធនដល់កម្មករនិយោជិតបានជាង ២១ ម៉ឺននាក់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារ ប.ស.ស បានចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់កម្មករនិយោជិតបានចំនួន ៥៥៨ លើក មានកម្មករនិយោជិតចូលរួមចំនួន ២១៧២៧៧ នាក់ ស្រី ១៦១៣៨៨ នាក់។

ក្រុមការងារ ប.ស.ស បានចាប់ផ្ដើមបើកយុទ្ធនាការផ្សព្វផ្សាយរបបផ្នែកប្រាក់សោធនដល់កម្មករនិយោជិតនៅក្នុងសប្ដាហ៍ទី ៣ នៃខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីបានផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធរួមមានសហជីព មន្ត្រីក្រសួង និងនិយោជកចំនួន ៥ លើករួចមក។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនចុះថ្ងៃទី ០៥ សីហា បានឲ្យដឹងថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារនេះទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន។

ក្រសួងការងារបានបន្តថា ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឲ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស បានមានប្រសាសន៍ថាក្រុមការងារផ្សព្វផ្សាយនេះបែងចែកជា ៨ ក្រុម ក្នុង ១ ក្រុម មាន ១០ នាក់ មានអ្នកផ្សព្វផ្សាយ និងអ្នកទំនាក់ទំនងតាមរោងចក្រសហគ្រាស ក្នុងនោះមាន ៤ ក្រុម ចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញនិង ៤ ក្រុមទៀត ចុះនៅតាមខេត្ត។

លោកបានបន្តថា ការផ្សព្វផ្សាយនេះគឺផ្តោតទៅលើរោងចក្រសហគ្រាសនៅតាមតំបន់សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ពិសេសតំបន់ដែលរោងចក្រសហគ្រាសច្រើន ដោយធ្វើយ៉ាងណាបញ្ជ្រាបរបបសន្តិសុខសង្គមផ្នែកសោធននេះដល់កម្មករឲ្យបាន ៨០ ភាគរយ នៃកម្មករសរុបរបស់ ប.ស.ស ប្រមាណ ១ លាន ៤ សែននាក់ ក្នុងរយៈពេល ៩០ ថ្ងៃ ចាប់ពីខែកក្កដានេះ រហូតដល់ដំណាច់ខែកញ្ញា មុននឹងអនុវត្តរបបនេះជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ហើយកម្មករនិយោជិត និងនិយោជក នឹងចាប់ផ្ដើមបង់វិភាគទានចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅ។
គួរបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកសោធននេះ តម្រូវឲ្យកម្មករនិយោជិតត្រូវបង់វិភាគទាន ២ ភាគរយ និងនិយោជកបង់ ២ ភាគរយ។ ប៉ុន្តែកម្មករ នឹងទទួលបានប្រាក់ ១០០ ភាគរយ ពេលដល់ពួកគាត់មានអាយុ ៦០ ឆ្នាំ ដែលត្រូវចូលនិវត្ត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


