Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែងជំរុញឲ្យមន្ត្រីជំនាញផ្ដល់បច្ចេកទេសការចិញ្ចឹមសត្វដល់កសិករ

បានផុស

នៅ

ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំងសង្គ្រោះសត្វគោក្របីប្រជាពលរដ្ឋនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ថ្ងៃទី៩ ខែសីហា នេះ អភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យមន្ត្រីជំនាញផ្តល់បច្ចេកទេសការចិញ្ចឹមសត្វគោក្របី និងបច្ចេកទេសជួយសង្គ្រោះឱ្យរួចផុតពីជំងឺឆ្លងសត្វបន្ទាប់ពីស្លាប់អស់២១ក្បាលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ការងារជួយសង្គ្រោះជីវិតសត្វគោក្របីប្រជាពលរដ្ឋជាការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន កសិករត្រូវបង្កើនការចិញ្ចឹមសត្វថែទាំឱ្យបានត្រឹមត្រូវតាមមន្ត្រីជំនាញបានណែនាំដើម្បីបង្ការជំងឺឆ្លងសត្វ ដែលនាំឱ្យសត្វឈឺ ឬស្លាប់ខាតបង់ផលប្រយោជន៍របស់ខ្លួន។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងគោក្របី កត្តានេះកសិករត្រូវខំថែទាំសត្វចិញ្ចឹមហើយអាជ្ញាធរនឹងគាំទ្រផ្នែកបច្ចេកទេសដើម្បីការចិញ្ចឹមសត្វ ចៀសវាងកុំឱ្យមានហានិភ័យកើតឡើង។

លោកមានប្រសាសន៍បន្តថា ការចិញ្ចឹមសត្វគ្រប់ប្រភេទ គោ ក្របី មាន់ ទា ជ្រូក រាប់បញ្ជូលទាំងការចិញ្ចឹមត្រីផងបងប្អូនមានប្រយោជន៍សម្រាប់ដោះស្រាយជីវភាពប្រចាំគ្រួសារប្រការនេះមន្ត្រីជំនាញត្រូវបណ្តុះបណ្តាលផ្នែកបច្ចេកទេសបន្ថែមដល់កសិករ ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កិច្ចការថែទាំនិងការបង្ហាញរបៀបធ្វើជីវអនាម័យ​សត្វជារឿយៗមន្ត្រីជំនាញណែនាំបន្ថែមទៅគ្រប់កសិករយើងទាំងអស់ ទាំងអ្នកបានមកចូលរួមវគ្គបណ្តុះបណ្តាលក៏ដូចជាមិនបានក៏ដោយ។

លោកបន្តថា ជាមួយគ្នានេះក្នុងមួយឆ្នាំៗ មន្ត្រីផ្នែកបសុព្យាបាលសត្វតែងចុះទៅជួបផ្ទាល់និងបានប្រឹក្សាពីការថែទាំនិងចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងសត្វ និងបានជំរុញបន្ថែមទៀតទៅកសិករមានក្របី ជាសត្វពាហនៈរបស់ពួកគាត់ទាំងអស់ឱ្យនាំមកចាក់និងទទួលវ៉ាក់សាំងការពារជំងឺ។

លោក មុំ ប៊ុនសាយ ប្រជាពលរដ្ឋចិញ្ចឹមក្របីនៅភូមិកាំងមេម៉ាយបានគាំទ្រដល់សកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែមនេះព្រោះបានជួយសម្រួល និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងហើយក៏ទប់ស្កាត់បានករណីជំងឺឆ្លងគោក្របីផ្សេងៗដូចជា ដុំពក -អ៊ុតក្តាម- សាទឹក-បូសខ្យល់- ជាដើម។

លោក សៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺឆ្លងសត្វមកមន្ត្រីជំនាញអនុវត្តបានជាង២ម៉ឺនក្បាល ស្មើជាង៣០% ហើយនៅទូទាំងខេត្តក្នុងចំណោមគោ ក្របី ប្រជាពលរដ្ឋចំនួនជាង៦៨.០០០ក្បាល និងមានស្លាប់២១ក្បាលក្នុងនោះក្របី៦ក្បាលកាលពីកន្លងមក។ 

សូមបញ្ជាក់ថា ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការនិងព្យាបាលជំងឺឆ្លងសត្វ មន្ត្រីជំនាញបានណែនាំបន្ថែមឱ្យម្ចាស់គោក្របី អនុវត្តវិធានថែទាំសត្វឱ្យបានត្រឹមត្រូវ ហើយពេលមានផ្ទុះឡើងនៅជំងឺឆ្លងណាមួយត្រូវរាយការណ៍មកមន្ត្រីពេទ្យសត្វស្ម័គ្រចិត្តភូមិ ដែលនៅជិតបំផុតដើម្បីធ្វើអន្តរាគមន៍បានទាន់ពេលវេលា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

ព័ត៌មានជាតិ៥២ នាទី មុន

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្វែង​យល់​ផ្លូវ​ដែកនៅ​កម្ពុជា អាច​រត់​បាន​ត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង

សន្តិសុខសង្គម២ ម៉ោង មុន

ស្ដ្រីម្នាក់ប្ដឹងនាយការិយាល័យនគរបាលចរាចរណ៍រាជធានី​ភ្នំពេញ ទារសំណង១០ម៉ឺនដុល្លារ ពីបទ ឃុំឃាំងមនុស្សខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម