Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ចាប់ដៃគូសហការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសខ្នាតតូចនិងមធ្យម (SME) និង សហគ្រិនស្ត្រី

បានផុស

នៅ

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បី​លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន ស្ត្រី និង​សហគ្រាស​ខ្នាតតូច​និង​មធ្យម (SMEs) តាមរយៈ​យន្តការ​គាំទ្រ​នៃ​គម្រោង​ធានា​ឥណទាន​របស់ CGCC និង​ការអនុវត្ត​នៃ​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​លើ​ការផ្តល់​ឥណទាន​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទូទាំងប្រទេស​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​រវាង CBC និង CGCC នឹង​ពង្រីក​លទ្ធភាព​ទទួលបាន​ឥណទាន ដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី កាន់តែ​ប្រកបដោយ​តម្លាភាព ដល់​សហគ្រិន​ស្ត្រី និង SMEs​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន​តែមួយគត់​ នៅក្នុង​ប្រទេស​កម្ពុជា CBC ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន ​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​សមប្បមាណ​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ជាច្រើន​ឆ្នាំ​មកនេះ ការផ្តល់​របាយការណ៍​ឥណទាន​របស់ CBC និង​ដំណោះស្រាយ​វិភាគ​ទិន្នន័យ​ផលប​ត្រ បាន​បន្ធូរបន្ថយ​ឧបសគ្គ​លើ​ឥណទាន សម្រាប់​ប្រជាជន​កម្ពុជា​ជាច្រើន និង គ្រប់គ្រង​ហានិភ័យ​ឥណទាន​ទូទាំង​វិស័យ​ហិរញ្ញវត្ថុ​។ តួនាទី​របស់ CBC ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ មាន​សារៈសំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ពេល​ដាក់​ស្នើ​កម្ចី​។ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូ​វីដ​១៩ ការគាំទ្រ​ពី CGCC បាននិងកំពុង​បន្ត​ចូលរួមចំណែក​ដល់​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច ជំរុញ​ការផ្តល់​ឱកាស​ការងារ និង​ស្ថិរភាព​សេដ្ឋកិច្ច​។

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ CBC មានប្រសាសន៍​ឱ្យដឹងថា​៖ “​កិច្ចសហការ​នេះ​ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី និង​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ប្រកបដោយ​តម្លាភាព ទំនុកចិត្ត និង​ការបញ្ចូល​ទិន្នន័យ សម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​ពួកគាត់​។ កិច្ចសហការ​រវាង CBC និង CGCC នឹង​អាច​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង និង​សម្រួល​ដល់​តម្រូវការ​នៃ​ការគាំទ្រ​បន្ថែម​ជាច្រើន​ដល់ SMEs”​។

​លោក Wong Keet Loong អគ្គនាយក CGCC ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ៖ “​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ CGCC នឹង​អាចបង្កើត​ទម្រង់​ឥណទាន​នៃ​កម្ចី​ ដែលមាន​ការធានា​ដោយ​ប្រើ ពិន្ទុ ខេ ស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ដែលមាន​ការធានា​របស់​យើង​។ នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) រាយការណ៍​ពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា​នៅក្នុង​របាយការណ៍​ប្រចាំខែ​របស់​ពួកគេ​ទៅកាន់ CBC ទិន្នន័យ​នេះ​នឹងមាន​ប្រយោជន៍​ក្នុងការ​ចាប់យក​ទម្រង់​របស់​អ្នក​ខ្ចី​ដែលជា SMEs នៅ​កម្ពុជា ដែល​ទទួលបាន​កម្ចី​មានការ​ធានា​។ វា​នេះ​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់ SMEs”​។

​ខណៈដែល​វា​ជា​កាតព្វកិច្ច​ចាំបាច់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ដែលជា​អ្នកផ្តល់​កម្ចី ក្នុងការ​ត្រួតពិនិត្យ របាយការណ៍​ឥណទាន​របស់​អ្នក​ខ្ចី​ពី​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន CBC សម្រាប់​ការវាយតម្លៃ​កម្ចី ដូច្នេះ CGCC និង CBC នឹង​សហការគ្នា​ដើម្បីឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការរាយការណ៍​កម្រិត​ខ្ពស់ និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ខ្ចី និង​តាមដាន​អំពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ​ផងដែរ​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ CGCC និង CBC ប្តេជ្ញា​សហការគ្នា​កសាង​នូវ​សកម្មភាព​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​។

​អំពី​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី​(​ស៊ី​ប៊ី​ស៊ី​)

​ចាប់តាំងពី​ឆ្នាំ​ ២០១២ មក CBC បាន​ក្លាយជា​អ្នក​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង​របាយការណ៍​ឥណទាន ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ និង​អ្នកប្រើប្រាស់​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី បាន​ជួយ​ដល់​អតិថិជន និង​សមាជិក​របស់ខ្លួន​ទាំងអស់ ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ធ្វើការ​សម្រេច​ចិត្តបាន​ឆាប់រហ័ស​តាមរយៈ​សេវាកម្ម​ដូចជា​៖ របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន របាយការណ៍​ឥណទាន​ក្រុមហ៊ុន ខេ ស្ករ សេវា​វិភាគ​ទិន្នន័យ សេវា​តាមដាន​ឥណទាន សេវា​ត្រួតពិនិត្យ​ឥណទាន និង​ដំណោះស្រាយ​ទិន្នន័យ តាម​តម្រូវការ​។ ស៊ី​ប៊ី​ស៊ី​បាន​បម្រើ​ទៅដល់​សមាជិក ១៨០​ស្ថាប័ន ជាមួយនឹង​ប្រវត្តិ​ឥណទាន​របស់​អ្នក​ខ្ចី​ជាង​៧​លាន​នាក់​។​

​អំពី CGCC

CGCC គឺជា​សហគ្រាស​សាធារណៈ ស្ថិតនៅក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បាន​ចុះបញ្ជី​ជា​ផ្លូវការ នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។ បេសកកម្ម​ចម្បង​របស់ CGCC គឺ​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​អាជីវកម្ម ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ គិត​ត្រឹម​ថ្ងៃ​ចុងខែ​កក្កដា ឆ្នាំ​ ២០២២ ​នេះ CGCC បានផ្តល់​ការធានា​ឥណទាន ដល់​ក្រុមហ៊ុន​/​អាជីវកម្ម​សរុប​ចំនួន​ ៥៩១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រហាក់ប្រហែល ៥៧,៤ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ៩៦% នៃ​ចំនួន​ក្រុមហ៊ុន​/​អាជីវកម្ម​ដែល​ទទួល​ការធានា​សរុប បានផ្តល់​ជូនទៅ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs)​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម