ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពិបាកទាក់ទងមន្ត្រីរស់នៅក្នុងបុរីខ្លះ ដោយសារសេវាទូរស័ព្ទ និងសេវា Internet
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ពិបាកទាក់ទងទៅមន្ត្រីដែលរស់នៅក្នុងបុរីខ្លះ ដោយសារបញ្ហាសេវាទូរស័ព្ទ និងសេវា Internet ដោយបុរីមួយចំនួន បានផ្ដល់សិទ្ធិផ្ដាច់មុខឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet តែមួយ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នាព្រឹកថ្ងៃទី ១៧ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច មានការសប្បាយចិត្តបន្ទាប់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបចោលទាំងអស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខគ្រប់បុរីទាំងអស់ ដែលផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet តែមួយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កន្លងទៅ សម្ដេចធ្លាប់បានទាក់ទងមន្ត្រីមួយចំនួន ដែលរស់នៅក្នុងបុរី តែគឺពិបាកទាក់ទងខ្លាំងមែនទែន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា «ខ្ញុំធ្លាប់ធ្វើទំនាក់ទំនងទៅតាម អ្នកដែលរស់នៅតាមបុរី ព្រោះមន្ត្រីរបស់យើងមួយចំនួន រស់នៅតាមបុរី ពិបាកទាក់ទងយកតែមែនទែន មហាពិបាក ដល់តែសួរទៅចុះឡើងៗ ថា បុរីគាត់ចុះហត្ថលេខា ជាមួយក្រុមហ៊ុន Internet មួយ ចឹងក្រុមហ៊ុនហ្នឹងមានសិទ្ធិផ្ដាច់មុខក្នុងបុរីនោះ ចឹងទោះបីដើរឬមិនដើរ គឺវាអត់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការធ្វើកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវា Internetមួយ នៅក្នុងបុរីនោះ គឺជាកិច្ចសន្យាខុសឆ្គងមួយ។ បើតាមសម្ដេច គឺរាជរដ្ឋាភិបាល លើកចិត្តឲ្យមានការប្រកួតប្រជែង មិនមែនឲ្យមានតែមួយនោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


