Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារបឹងកុក សាទរអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ តែសូមរក្សាកន្លែងឲ្យគាត់លក់

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះ កម្លាំងសហការមានកម្លាំងអាជ្ញាធរក្រុង កម្លាំងសហគមន៍ផ្សារបឹងកុក បានចុះរៀបចំសណ្តាប់ធ្នាប់បន្ទាប់ពីមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនោះ មូលហេតុដោយមានការលក់ដូររបស់​ក្រុមអាជីវករមួយ​ចំនួនដែលបានអាស្រ័យ​ផលលើចំណីផ្លូវ និងខាងក្រុមផ្ញើម៉ូតូពង្រីកទីដាក់ម៉ូតូចេញមកក្រៅលើចំណីផ្លូវ ជាហេតុធ្វើឲ្យមានការកកស្ទះ​បៀបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងសហការបានអនុវត្តតាមការណែនាំរបស់ក្រុងដើម្បីអនុវត្តភារៈកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ហើយខាងក្រុមអាជីវករលក់បន្លែក៏បានការស្វាគមន៍ និងចូលរួមចំណែកអនុវត្តនូវភារកិច្ចដ៏សំខាន់នេះដែរ តែពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក្រុង និងសហគមន៍ផ្សារ សូមមេត្តារក្សាទុកកន្លែងដែលជាឆ្នាំងបាយរបស់គាត់ធ្លាប់អាស្រ័យផលចំនួន១០កន្លែង ដែលមានអាយុជាង២០ឆ្នាំមកហើយនោះផង។ ក្នុងសកម្មភាពនេះ បានកើតនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅផ្សារបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រុមអាជីវករលក់បន្លែចំនួន១០នាក់បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មិនជំទាស់ដល់កម្លាំងសាលាក្រុងសហគមន៍ផ្សារទេ តែត្រូវរក្សាកន្លែងពួកគាត់ធ្លាប់លក់ជាង២០ឆ្នាំហើយ បើឲ្យរើយកចេញគាត់បានអីលក់​ដោយកន្លែង​គាត់ម្នាក់ៗ មាន១ម៉ែត្រ​២តឹកទេ អីចឹងត្រូវរកដំណោះស្រាយជូនពួកគាត់ផង។ ចុះកន្លែងផ្ញើម៉ូតូលើចំណីផ្លូវដែរម៉ិចដាក់បាន មកទើសអីតែកន្លែងកញ្ច្រែង ល្អីទៅវិញ បើរៀបត្រូវឲ្យស្មើភាព។

លោក ខាំ ជួរ រៀបចំសណ្តាប់ធ្នាប់ក្រុងបានបញ្ជាក់ឲ្យដឹងថា បញ្ហានេះសូមបងប្អូនអាជីវករត្រូវទៅដោះស្រាយនៅស្នាក់ការសហគមន៍ផ្សារបឹងកុកទៅ។ ហើយបើមានពាក្យបណ្តឹងត្រូវយកទៅផង ការដោះស្រាយជា​លទ្ធ​ភា​ព​​ខាង​សហគម៍ផ្សារទេ។ ឯខាងសមត្ថកិច្ច គឺបំពេញភារកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ ផ្លូវធំទូលាយ ងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាក្នុងខេត្ត​។

លោកស្រី ឡុង ឆៃអ៉ី ប្រធានសហគមន៍ផ្សារបឹងកុក បានបញ្ជាក់ឲ្យដឹងដែរថា ចំពោះបងប្អូនអាជីវករលក់ដូរដែលរំលោភ​មកលើទ្រូងផ្លូវ​ ឬលើសការកំណត់របស់រដ្ឋបាលក្រុង ក្រុមការងារត្រូវចាត់វិធានការរដ្ឋបាល ដើម្បីសម្រួល​សណ្តាប់ធ្នាប់​សាធារណៈ។ ការរៀបចំដាក់ម៉ូតូ គឺសម្រាប់អ្នកដែលមានរូបនៅក្នុងផ្សារហើយការរៀបចំសណ្តាប់ធ្នាប់ គឺធ្វើតាមការណែនាំរបស់ក្រុងតែប៉ុណ្ណោះ៕

អត្ថបទ ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម