ព័ត៌មានជាតិ
ពលរដ្ឋនៅភូមិអូរអណ្តូង ១ សោកស្តាយក្រោយអាជ្ញាធរជីកផ្លូវបេតុងល្អស្អាត ដើម្បីដាក់លូបង្ហូរទឹក
ប្រជាពលរដ្ឋ រស់នៅភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការសោកស្តាយក្រោយផ្លូវចាក់ក្រាលបេតុងដ៏រលោងស្រឹល បែរជាត្រូវជីកកកាយដាក់លូបង្ហូរទឹកទៅវិញ។

យោងតាមប្រភពពីប្រជាពលរដ្ឋ រស់នៅសង្កាត់ព្រែកប្រា បានឲ្យដឹងថា ពួកគាត់សោកស្ដាយ ដែលផ្លូវបេតុងដ៏ល្អស្អាត បែរជាត្រូវជីកកកាយដាក់លូបង្ហូរទឹកទៅវិញ។ ពួកគាត់ លើកឡើងថា ចុះពីមុនពេលស្ថាបនាផ្លូវម្តេច មិនដាក់លូបង្ហូរទឹកក្រោមផ្លូវជាមុនសិន ចាំបាច់ធ្វើផ្លូវហើយ បែរជាត្រូវជីកដាក់លូទៅវិញទៀត។

ទាក់ទងនឹងបញ្ហាជីកផ្លូវ ដាក់ប្រពន្ធ័លូលើផ្លូវបេតុង ក្នុងភូមិអូរអណ្តូង ១ខាងលើនេះ លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការ សាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែសីហានេះថា មូលហេតុដែលអាជ្ញាធរសម្រេច ជីកកាត់ផ្លូវបេតុងដាក់ប្រពន្ធ័លូថ្មីនេះ ដោយសារតែលំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រងការលិចលង់ព្រោះតែគ្មានប្រពន្ធ័លូបង្ហូរទឹក ជាពិសេសអ្នករស់នៅក្នុងបុរី ដែលឈ្មួញសាងសង់ផ្ទះលក់ មិនបានគិតឲ្យបានដិតដល់ ពីការខ្វះប្រពន្ធ័លូបង្ហូរទឹកនោះ។ដូច្នេះហើយ អាជ្ញាធរត្រូវសម្រេចចិត្តជីកកាត់ផ្លូវបេតុង ដើម្បីដាក់លូបង្ហូរទឹក។

ក្នុងនោះលោក គុយ គឹមហ៊ាង ក៏ស្នើដល់ម្ចាស់បុរីទាំងឡាយ ដែលសាងសង់ផ្ទះសម្រាប់លក់គួរគិតពីបញ្ហាលូបង្ហូរទឹកផង កុំចេះតែប្រមូលលុយច្រកក្នុងហោប៉ៅ ដោយមិនគិតពីផលលំបាកដល់អតិថិជនដែលទិញផ្ទះពីក្រុមហ៊ុនរបស់ខ្លួននោះ ដោយទីបំផុតធ្លាក់មកលើអាជ្ញាធរជាអ្នកដោះស្រាយទៅវិញ៕
អត្ថបទ៖ នរា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


