Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

បានផុស

នៅ

ភ្នំពេញ ៖ ពលរដ្ឋកម្ពុជា បាន​ថ្កោលទោស​លោក ស៊ន តារា អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​តាមរយៈសំណេរមួយថា «អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរទេ គឺទម្លាក់លើទ័ពយៀកកុងដែលប្រើទឹកដីខ្មែរសម្លាប់អាមេរិក» ដោយពលរដ្ឋ​ចាត់​ទុក​ស៊ន តារា កំពុង​វង្វេង​ប្រវត្តិសាស្រ្តខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុយ កុសល ពលរដ្ឋមកពីខេត្តព្រៃវែងបាននិយាយថា «ខ្ញុំបានឃើញសំណេរ​ស៊ន តារាដែរ ខ្ញុំ​គិត​ថា គាត់​កំពុង​វង្វេងប្រវត្តិសាស្រ្ត​ខ្លួន​ឯង ព្រោះ​គាត់​ជា​អ្នក​នយោបាយប្រឆាំងជ្រុលនិយម​ដែលកំពុងប្រើប្រាស់មូលដ្ឋាន​ក្រៅ​ប្រទេស​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹក​នាំ​ប្រទេសដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយខ្ញុំសូមថ្កោលទោសការលើកឡើងរបស់ស៊ន តារា ដែលប្រមាថធ្ងន់ធ្ងរដល់ជនរងគ្រោះ​ក្នុង​សម័យ​អាមេរិក​ទម្លាក់​គ្រាប់បែក»។

លោកបន្ត​ថា «សំណេរ​របស់ស៊ន តារា បែបនេះ គឺជាចេតនាបំភ្លៃប្រវត្តិសាស្ត្រពិត និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ជនជាតិខ្មែរស្លូតត្រង់ ដែលបាន​ស្លាប់បាត់បង់ជីវិត និងរងរបួស ធ្លាក់​ខ្លួន​ពិការ​រាប់សែននាក់ បង្កឡើងដោយគ្រាប់បែកអាមេរិក ដែល​បាន​ទម្លាក់​ស្រោច​មក​លើ​ទឹកដី​កម្ពុជា​ចន្លោះទស្សវត្សឆ្នាំ៦០ និង៧០»។

ពលរដ្ឋ​រូប​នេះ​បាន​បង្ហាញ​ពី​ការ​ឈឺ​ចាប់​នូវ​អ្វី​ដែល​កើត​ឡើងពី​អតីតកាល​បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់សម្រាប់ខ្មែរទៅហើយ ប៉ុន្ដែអ្វីដែលរឹតតែឈឺចាប់ជាងនេះទៅទៀតនោះ គឺការបកស្រាយបំភ្លៃប្រវត្តិសាស្ត្រពិត និងចេតនាកេងចំណេញនយោបាយរបស់ពួកជ្រុលនិយម វារឹតតែធ្វើឱ្យខ្មែរមិនអាចទទួលយកបានទៀត។

លោក ស៊ូ ស៊ាម ពលរដ្ឋម្នាក់ទៀតមកពីខេត្តព្រៃវែងបានថ្លែងថា «ស៊ន តារា ពិត​ជា​បាន​ប្រមាថ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​ដល់​អាយុ​ជីវិត​របស់​ប្រជាជនខ្មែរដែល​ស្លាប់​និង​រងគ្រោះ​ដោយសារ​គ្រប់បែកដែល​ទម្លាក់ដោយអាមេរិក។ ដូច្នេះ ស៊ន តារា មិនគួរហៅខ្លួនឯងថាជាខ្មែរទៀតឡើយ ព្រោះអ្នកមិនសមនឹងកើតជាជាតិសាសន៍ដ៏ស្លូតត្រង់ និងសុច្ចរិតមួយនេះទេ»។

លោក​បន្ត​ថា ប្រវត្តិសាស្ត្រពិតបានចារយ៉ាងច្បាស់ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ភាគី​អាមេរិក​ខ្លួនឯងផងដែរ​ថា អាមេរិក​គឺ​ពិត​ជា​បាន​ទម្លាក់គ្រាប់បែក​មក​លើ​កម្ពុជា ដោយ​មាន​គោលដៅ​ទៅ​លើ​យោធាយៀកកុងមែន ប៉ុន្តែ​ការ​ទម្លាក់​គ្រាប់​បែក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អស់រយៈ​ពេល​ជាច្រើនឆ្នាំលើទឹកដីកម្ពុជាដ៏កម្សត់ គឺ​បាន​សម្លាប់​ប្រជាជនកម្ពុជា​ចន្លោះ​ពី ៥ម៉ឺន ទៅដល់ ១៥ម៉ឺននាក់។

លោកបន្ថែមថា ឥទ្ធិពល​គ្រាប់​បែក​អាមេរិក បាន​បង្ក​ឱ្យ​មាន​ជន​ពិការ​រហូតមកដល់ពេលបច្ចុប្បន្ន និងបំផ្លាញភូមិដ្ឋានប្រជាជនខ្មែរព្រមទាំងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទី។ សព្វថ្ងៃគ្រាប់បែក​ដែល​សេសសល់​នៅ​កប់​ក្នុង​ដី​ច្រើន​ណាស់ ដែល​បាននឹង​កំពុង​តែ​បន្ត​សម្លាប់ប្រជាជនខ្មែរ​ស្លូតត្រង់​ដែល​មិន​ដឹង​អី​រហូត​ដល់​សព្វ​ថ្ងៃ។

ពលរដ្ឋ​ម្នាក់​ទៀតលោក អ៊ុន គិនសេរីរដ្ឋា អាយុជិត ៦០ឆ្នាំ រស់នៅខេត្តស្វាយរៀងបានលើកឡើងថា «ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ដែលមានជនអគតិជ្រុលនិយមក្រៅប្រទេសមួយក្ដាបតូចនេះ​ព្យាយាម​បង្វែរ​ប្រវត្តិសាស្រ្ត និង​ព្យាយាម​ការពារ​ជនល្មើស​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរស្លាប់ទាំងដែលមិនមានកំហុសអ្វីទាំងអស់។ ខ្ញុំ​សូម​ថ្កោលទោសបុគ្គល ស៊ន តារា ដែលដើរតាមផ្លូវនយោនបាយជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី»។

លោក​បន្ត​ថា ជា​ការ​ពិត​សោកនាដកម្ម​នេះ កូន​ខ្មែរ​ត្រូវតែចងចាំ និងមិនអាចបំភ្លេចបានឡើយ ចៀសវាងជនឆ្លៀតឱកាស បំភ្លៃប្រវត្តិសាស្ត្រ និងបោកប្រាស់យុវជនខ្មែរជំនាន់ក្រោយបាន។ ការបង្ហោះសាររបស់ ស៊ន តារា គឺបង្ហាញថាជននេះកំពុងវង្វេងផ្លូវកាន់តែធ្ងន់ធ្ងរ ដែលប្រហែលជាមិនអាចមានអ្នកណាដាស់តឿនក្រើនរំលឹកបានឡើយ។

ចំណែក​លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបាន​ថ្លែង​ថា «បើទោះ​បី​ជា​ខ្ញុំមិនបានសិក្សាស៊ីជម្រៅទៅលើចំណុចនេះ ប៉ុន្ដែខ្ញុំបានដឹងថា អាមេរិក​បានទម្លាក់គ្រាប់បែកយ៉ាងច្រើន​លើទឹកដីកម្ពុជាក្នុងអំឡុងសង្គ្រាមយៀកកុង និងសង្គ្រាមត្រួតត្រាខ្មែរ»។

ជាក់ស្តែងគ្រាប់បែកដែលទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី ចនសុន (Johnson) ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៧៣ មកលើទឹកដីកម្ពុជាចំនួនប្រមាណ ៤៧៥ ៥១៥តោន(ជិតកន្លះលានតោន) និងនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី រីឆាត និចសុន (Richard Nixon) ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទម្លាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិត ដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយ។

លោកបន្ត​ថា ការ​ទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា ពោលគឺមានចំនួនប្រមាណជាង ២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) នាំឱ្យទិន្នន័យសរុបមានចំនួនជាង ២លាន ជ៨សែនតោន ក្នុងរយៈពេលជាង៨ឆ្នាំ គឺពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣។ ក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង ២៨លានគ្រាប់ និងគ្រាប់បែកគីមីថែមទៀតផង។

ដូច្នេះ លោក សំ សឿនបានចាត់ទុកការនិយាយថា “អាមេរិក​មិន​ដែល​ទម្លាក់គ្រាប់បែក​សម្លាប់ខ្មែរទេ”គឺ​ជា​ការ​និយាយភូតកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ពោល​មិនមែន​ជា​ការ​ពិតឡើយ។ គ្រាប់បែកអាមេរិកបានសម្លាប់ប្រជាជនកម្ពុជា បំផ្លាញភូមិដ្ឋានប្រជាជន និងបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ ដែលបណ្តាល​ឱ្យ​កម្ពុជាបានធ្លាក់ក្នុងភាពអស្ថិរភាពនយោបាយ និង​ជំរុញ​ឱ្យ​ខ្មែរក្រហម​មានឱកាសដណ្តើមបានជ័យជន្នះគ្រប់គ្រងកម្ពុជា។ នេះ​ជាការពិតដែលមិនអាចប្រកែកបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម